ព័ត៌មានអន្ដរជាតិ
កសិករ ឥណ្ឌា បន្តដើរក្បួនតវ៉ាទៅទីក្រុងដេលី ទាមទារឲ្យដំឡើងថ្លៃដំណាំ
កសិករឥណ្ឌាគ្រោងនឹងបន្តការហែក្បួនទៅក្រុងដេលីបន្ថែមទៀត បើទោះបីជាមានការបង្ក្រាបក្នុងការតវ៉ាដើម្បីដំឡើងតម្លៃដំំណាំរបស់ពូកគេក៏ដោយ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ ។

កសិករមានបំណងហែក្បួនទៅដល់រដ្ឋធានីឥណ្ឌា បន្ទាប់ពីឆ្លងកាត់រដ្ឋ Haryana តាមតំបន់ព្រំដែន Shambhu ដែលមានចម្ងាយជាង ២០០ គីឡូម៉ែត្រពីរដ្ឋធានី ខណៈនៅឯព្រំដែនមួយនេះ ក៏ការផ្ទុះការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមបាតុករផងដែរ នៅពេលដែលពួកគេព្យាយាមបុកទម្លុះរបាំង ។
ស្របពេលជាមួយគ្នានេះ ប៉ូលិក៏បានប្រើយន្តហោះគ្មានមនុស្សបើកបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងមនុស្សផងដែរ ដែលបណ្ដាលឲ្យទាំងបាតុករ និងប៉ូលិសជាច្រើននាក់បានរងរបួសនៅក្នុងការតវ៉ានោះ ។ បច្ចុប្បន្នទីក្រុងដេលីត្រូវបានដាក់របាំងខ្សែលួស របាំងស៊ីម៉ងត៍ ដើម្បីបិទច្រកចូលរបស់កសិករ ខណៈការកកស្ទះចរាចរណ៍ និងការរំខាននានាក៏ត្រូវបានរាយការណ៍នៅទូទាំងទីក្រុងផងដែរ ។

កសិករធ្វើបែបនេះដើម្បីស្នើសុំតម្លៃបន្ថែមដើម្បីអនុញ្ញាតឲ្យពួកគេលក់ផលិតផលបានថ្លៃនៅក្នុងទីផ្សារលក់ដុំដែលគ្រប់គ្រងដោយរដ្ឋាភិបាល ស្របពេលដែលពួកគេក៏ទាមទារឲ្យរដ្ឋាភិបាលបំពេញការសន្យារបស់ខ្លួនក្នុងការបង្កើនប្រាក់ចំណូលដល់កសិករផងដែរ ។

គួរបញ្ជាក់ថា ការហែក្បួនតវ៉ាបានចាប់ផ្តើមកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចចរចាជុំទី ២ រវាងមេដឹកនាំសហជីពកសិករ និងរដ្ឋមន្ត្រីសហព័ន្ធហាក់មិនមានដំដោះស្រាយនឹងភាពជាប់គាំង ខណៈមេដឹកនាំបក្សប្រឆាំងឥណ្ឌាក៏បានពង្រីកការគាំទ្រដល់ក្រុមបាតុករ និងថ្កោលទោសការប៉ុនប៉ងរបស់រដ្ឋាភិបាលក្នុងការបញ្ឈប់បាតុករពីការទៅដល់ក្រុងដេលី ហើយថែមទាំងបាននិយាយថា ពួកគេនឹងបង្កើតច្បាប់មួយដើម្បីធានាតម្លៃអប្បបរមាសម្រាប់កសិករ ប្រសិនបើគណបក្សនេះជាប់ឆ្នោតឡើងកាន់អំណាច ៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន