ព័ត៌មានជាតិ
មន្ត្រីកសិកម្មឃុំប្ដេជ្ញាជួយពលរដ្ឋ ដាំដុះ និងសម្របសម្រួលទីផ្សារ
មន្ត្រីកសិកម្មឃុំមួយចំនួន ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាល បន្ទាប់ពីបានប្រឡងជាប់បានប្ដេជ្ញាក្នុងការចូលរួមដោះស្រាយបញ្ហារបស់កសិករ ដូចជាការដាំដុះ និងសម្របសម្រួលទីផ្សារកសិផលជាដើម។

កញ្ញា គង់ គីមឡេង មន្ត្រីកសិកម្មឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ប្ដេជ្ញាធ្វើការជាមួយកសិករ ចែករំលែកចំណេះដឹង បច្ចេកទេស ជំរុញឱ្យពលរដ្ឋបង្កើនការដាំដុះឱ្យទទួលបានទិន្នផលច្រើនដើម្បីបង្កើនប្រាក់ចំណូល។
លោក កាំង សុភានី មន្ត្រីកសិកម្មឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជឿថា ចូលរួមវគ្គបណ្តុះបណ្តាលតម្រង់ ទិសដំបូងនៅថ្ងៃទី ១៣-១៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងធ្វើឱ្យលោកមានសមត្ថភាពធ្វើការជាមួយកសិករនៅតាមមូលដ្ឋាន។

មន្ត្រីទាំង ២៥០ នាក់នេះ គឺនឹងដាក់ពង្រាយនៅតាមខេត្តដែលសម្បូរផលិតកម្មស្រូវ ដូចជាខេត្តស្ថិតនៅជុំវិញបឹងទន្លេសាប ដែលមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កំពង់ចាម តាកែវ ព្រៃវែង និងខេត្តស្វាយរៀង។
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការទទួលខុសត្រូវរបស់មន្ត្រីកសិកម្មឃុំ សង្កាត់ គឺត្រូវកំណត់បញ្ហាប្រឈមរបស់កសិករ និងតម្រូវការរបស់កសិករ ហើយលើកបញ្ហាដើម្បីស្វែង រកដំណោះស្រាយពីស្ថាប័នជំនាញ និងអង្គភាពពាក់ព័ន្ធ។
ក្រៅពីនេះ គឺសម្រសម្រួលដឹកនាំដើម្បីរកដំណោះស្រាយជូនដល់កសិករ ព្រមទាំងសម្របសម្រួលគាំទ្រកសិករក្នុងផលិតកម្មផ្សារភ្ជាប់ទីផ្សារ កសាងចង្វាក់ផលិតកម្ម និងតម្លៃទីផ្សារ និងប្រមូលស្ថិតិកសិកម្ម ដែលធ្វើឱ្យក្រសួងកសិកម្មខិតនៅជិតកសិករធ្វើឱ្យកសិករមានភាពកក់ក្ដៅ ដែលមានអ្នកជួយដោះស្រាយបញ្ហាទាន់ពេលវេលា។
តាមផែនការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺគ្រោងដាក់មន្ត្រីកសិកម្មឃុំឱ្យបានគ្រប់ឃុំនៅទូរទាំងប្រទេសដែលមានចំនួនសរុបរហូតដល់ ១ ៦០០ នាក់ ដែលបច្ចុប្បន្នក្រសួងកសិកម្មជ្រើសរើសបាន ២៥០ នាក់រួចហើយ ខណៈខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ នឹងជ្រើសរើសបន្ថែម ៨០០ នាក់ទៀត។
ផែនការដាក់ពង្រាយមន្ត្រីឃុំ-សង្កាត់ នឹងបញ្ចប់ត្រឹមឆ្នាំ ២០២៥ ក្រោយមកទើបធ្វើការពង្រឹងការងារមន្ត្រីជាដំណាក់កាលៗ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៦ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ