ព័ត៌មានជាតិ
វិស័យ ៣ សំខាន់ ជាមុខព្រួញរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យស្ទុះឡើងនៅឆ្នាំ ២០២៤
វិស័យ ៣ សំខាន់ នឹងក្លាយជាកម្លាំងចលកររុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យស្ទុះងើបឡើងវិញនៅឆ្នាំ ២០២៤។
ថ្លែងនៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៤ ដែលរៀបចំនៅព្រឹកមិញនេះលោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា តាមការការវិភាគពីស្ថាប័នអន្តរជាតិធំៗសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកនឹងអាចហក់ឡើងក្នុងរង្វង់ខ្ទង់មិនក្រោម ៦ ភាគរយនៅឆ្នាំ ២០២៤។

លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ ២០២៤ ត្រូវបានទ្រទ្រង់ដោយវិស័យ ៣ សំខាន់ មានវិស័យកម្មន្តសាល ទេសចរណ៍ និងកសិកម្ម។ នេះបើតាមលោក ផាន់ ផល្លា។
វិស័យឧស្សាហកម្មនឹងបន្តនិន្នាការកើនឡើងនៅក្នុងឆ្នាំ ២០២៤ ដោយសារការងើបឡើងវិញវិស័យកាត់ដេរ ស្របពេលដែលវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ។
លោក ផាន់ ផល្លាបានលើកឡើងថា ដោយសារមានការកើនឡើងតម្រូវការជាសកលជាពិសេសបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមមានសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ទើបនាំឲ្យវិស័យកាត់ដេរមាននិន្នាការងើបឡើងវិញ ។
បើតាមមន្រ្តីក្រសួងសេដ្ឋកិច្ចរូបនេះ ការដាក់ចេញនូវ “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ, ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧” បានជួយជំរុញបរិយាកាសវិនិយោគនិងការប្រកួតប្រជែងបន្ថែមទៀត។ បន្ថែមពីនេះការដាក់ឲ្យប្រើប្រាស់ “ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា” ក៏បានរួមចំណែកបង្កើនបរិយាកាសវិនិយោតឱ្យកាន់តែមានភាពទាក់ទាញនិងប្រសើរជាងមុនផងដែរ។

ជាមួយគ្នានេះ មន្រ្តីក្រសួងសេដ្ឋកិច្ចរូបនេះក៏បានលើកពីវិស័យទេសចរណ៍ និងសេវាកម្ម ដែលជាវិស័យសំខាន់មួយទៀតដែលនឹងជួយរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យហក់ឡើងក្រោយវិបត្តិជំងឺកូវីដ។
វិស័យទេសចរណ៍ និងសេវាកម្ម នឹងបន្តនិន្នាការល្អក្នុងឆ្នាំ ២០២៤ ដោយសារការជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការងើបឡើងវិញនៃកំណើនភ្ញៀវទេសចរអន្តរជាតិ ស្របពេលដែលភ្ញៀវទេសចរជាតិក៍រំពឹងនឹងបន្តកើនឡើង។
ដោយឡែកវិស័យកសិកម្មក៏នឹងរួមចំណែកជួយរុញកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៤។ នេះបើតាមលោក ផាន់ ផល្លា។
វិស័យកសិកម្ម រំពឹងថានឹងបន្តសម្រេចបានកំណើនល្អក្នុងរង្វង់ ១,១% ក្នុងឆ្នាំ ២០២៤ ធៀបនឹង ០,៩% ក្នុងឆ្នាំ ២០២៣។
មន្រ្តីក្រសួងសេដ្ឋកិច្ចរូបនេះបានលើកឡើងកំណើនផលិតកម្មកសិកម្ម ជំរុញដោយសារកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសផ្សេងៗរួមមាន “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន”, «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ” “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម គួបផ្សំនឹងការបង្កើនការវិនិយោគរបស់រាជរដ្ឋាភិបាលតាមរយៈការបន្តផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធសម្រាប់ការនាំចូលវត្ថុធាតុដើមកសិកម្ម និងការផ្តល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់