Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនៅស្រុកស្វាយជ្រំ ទទួលបានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ចំនួន ១ ៣៩៧ បណ្ណ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឌុច វននីតូ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និង អភិបាលខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន ១ ៣៩៧ បណ្ណ នៅភូមិស៊ីការ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្ត បានថ្លែងនូវក្តីសោមនស្សរីករាយចំពោះវត្តមានរបស់លោកអនុរដ្ឋលេខាធិការ ព្រមទាំងគណៈធិបតី និងប្រជាពលរដ្ឋ ដែលបានចំណាយពេលវេលាចូលរួមកម្មធីនេះ។ លោកថា នេះ ជាពេលវេលាដ៏មានអត្ថន័យសម្រាប់ប្រជាពលរដ្ឋនៅភូមិស៊ីការ ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលមន្ទីររៀបចំដែនដីបានសហការជាមួយអាជ្ញាធរ រៀបចំចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋ ដែលមានបណ្ណសរុបចំនួន ១ ៣៩៧ បណ្ណ ហើយនឹងឈានទៅសម្រេចតាមផែនការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឆ្នាំ២០២៥ មានក្បាលដីប៉ាន់ស្មានដែលត្រូវចុះបញ្ជីសរុប ៣១៨ ០០០ ក្បាលដី។

លោកបន្តថា បណ្ណសម្គាល់អចលនវត្ថុដែលប្រជាពលរដ្ឋបានទទួលនៅថ្ងៃនេះ អាចយកទៅប្រើប្រាស់ និងចាត់ចែង បានតាមតម្រូវការចាំបាច់ ស្របតាមច្បាប់ ហើយត្រូវទុកដាក់ថែរក្សាឱ្យបានល្អ ជៀសវាងការខូចខាត ឬបាត់បង់ ជាដើម។

ជាមួយគ្នានោះ លោកក៏បានសំណូមពរដល់អាណាព្យាបាល ត្រូវអប់រំណែនាំកូនចៅជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀន បងធំ បងតូច ដោយត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីអនាគតគ្រួសារ និងសង្គមជាតិ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋគ្រប់រូបត្រូវចូលគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវគ្រប់ៗគ្នា៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម