ព័ត៌មានជាតិ
សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ជាង ១ ពាន់នាក់ ដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅខេត្តកំពង់ធំ
សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រមាណជាង ១ ២០០ នាក់ បានចូលរួមក្នុងពិធីដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ ដើម្បីបង្ហាញពីការគាំទ្រលើសមាជិក នៃអង្គបោះឆ្នោតរបស់ខ្លួន។

កាលពីព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ លោកបណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និង លោក ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤។

នាឱកាសនោះ លោកបណ្ឌិត ថោង ខុន លើកឡើងថា សកម្មភាពដង្ហែបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ ដើម្បីបង្ហាញពីការគាំទ្រលើសមាជិកព្រឹទ្ធសភា ដែលជាតំណាងរបស់ប្រជាពលរដ្ឋ។ វត្តមានរបស់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជានាពេលនេះ បានបញ្ជាក់ច្បាស់អំពីស្មារតីយកចិត្តទុកដាក់ សាមគ្គីឯកភាពផ្ទៃក្នុងគណបក្ស តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម រក្សាខ្ជាប់ខ្ជួននូវប្រពៃណីថ្លៃថ្លា នៃដំណើរការលើកកម្ពស់ប្រជាប្រិយភាព និងកិត្យានុភាពរបស់គណបក្ស ក្នុងការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនទៅមុខជានិច្ច។

លោកបណ្ឌិត បន្ថែមថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលមានអាទិភាពគន្លឹះចំនួន ៥ គឺ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ដើម្បីធានាការពារសន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់សង្គម លើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅប្រជាជន ផ្ដល់សេវាសាធារណៈឲ្យខិតជិតប្រជាជន បង្កើនកិច្ចគាំពារសង្គមជូនជនក្រីក្រ ឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗ រូប គ្រប់មូលដ្ឋាន។

ទន្ទឹមនោះ លោកបណ្ឌិត ក៏បានលើកទឹកចិត្តឲ្យសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំជាអង្គបោះឆ្នោត ថែរក្សាសុខភាពឲ្យបានល្អ និងទុកដាក់អត្តសញ្ញាណបណ្ណសម្រាប់បោះឆ្នោតបានត្រឹមត្រូវ ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅ នាថ្ងៃអាទិត្យ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ ចាប់ពីវេលាម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៣:០០ រសៀល នៅតាមការិយាល័យបោះឆ្នោតទាំង ៣៣ ចំណុះឲ្យភូមិភាគទាំង ៨៕
អត្ថបទ ៖ ឈាង មករា




-
ព័ត៌មានជាតិ២១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ