ព័ត៌មានជាតិ
លទ្ធផលបោះឆ្នោតព្រឹទ្ធសភាបណ្ដោះអាសន្ន នៅខេត្តកែប គណបក្សប្រជាជនកម្ពុជា នាំមុខ
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤ កំពុងដំណើរការទូទាំងប្រទេស ក្នុងនោះ អង្គបោះឆ្នោតនៅខេត្តកែប បានមកចូលរួមបោះឆ្នោតគ្រប់ចំនួនទាំង ៣២ រូប ដោយ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៣១ សន្លឹកឆ្នោត គណបក្សឆន្ទៈខ្មែរ ១ សន្លឹកឆ្នោត រីឯគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានសន្លឹកឆ្នោតទេ។

លោក គី វុទ្ធី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះថា ការិយាល័យលេខ ៥០០៤ នៃខេត្តកែប បានបញ្ចប់ការបោះឆ្នោតនៅវេលាម៉ោង ៧ និង ៣៥ នាទីព្រឹក ដោយអង្គបោះឆ្នោតទាំងអស់ បានមកចូលរួមបោះឆ្នោតតាមពេលកំណត់ ជាមួយស្ថានភាពប្រព្រឹត្តិទៅ មានភាពល្អប្រសើរ ពោលគឺមិនមានភាពអវិជ្ជមានណាមួយកើតឡើងនោះទេ៕
អត្ថបទ ៖ សឹង រ៉ាត់




-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


