ព័ត៌មានជាតិ
អភិបាលខេត្តកែប៖ កងកម្លាំងពិតជាមានពេលវេលាតិចតួចណាស់សម្រាប់ក្រុមគ្រួសារ ជាពិសេស នៅគ្រប់ពិធីបុណ្យជាតិ
លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានលើកឡើងពីការអនុវត្តតួនាទីភារៈកិច្ច និងការទទួលខុសត្រូវរបស់កងកម្លាំងប្រដាប់អាវុធដែលជាការលះបង់ដ៏មានតម្លៃក្នុងការចូលរួមថែរក្សាសន្តសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសពេលមានពិធិបុណ្យជាតិធំៗ។

លោក សោម ពិសិដ្ឋ លើកឡើងថា ក្នុងនាមជាកងកម្លាំង គឺពិតជាមានពេលវេលាតិចតួចណាស់ សម្រាប់ក្រុមគ្រួសារ ជាពិសេស នៅគ្រប់ពិធីបុណ្យជាតិ សាសនា ដែលប្រជាពលរដ្ឋជួបជុំគ្រួសារ ដើរលេងសប្បាយ គឺជាពេលវេលាដែលកម្លាំងសមត្ថកិច្ច រឹតតែត្រូវយកចិត្តទុកដាក់ លើកកម្ពស់ស្មារតីទទួលខុសត្រូវលើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលដើរលេងកំសាន្តអោយមានសុខសុវត្ថិភាព។ លោកអភិបាលខេត្ត ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងកម្លាំងក្រោមឱវាទទាំងអស់ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចយ៉ាងហត់នឿយ ពេញមួយឆ្នាំកន្លងមក។

ការលើកឡើងរបស់អភិបាលខេត្តកែបនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាល សួរសុខទុក្ខជាមួយកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកែប កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។

ការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ គឺជាកត្តាសំខាន់មួយ ដើម្បីពង្រឹងសាមគ្គីភាព ពង្រឹងស្មារតីការពារមូលដ្ឋាន បង្កើនការទប់ស្កាត់ រាល់ទម្រង់បទល្មើសគ្រប់ប្រភេទ សំខាន់នោះ ដាស់តឿនក្រើនរំលឹកនៅការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អោយមានប្រសិទ្ធភាព៕
អត្ថបទ៖ សឹង រ៉ាត់






-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


