Connect with us

ព័ត៌មានជាតិ

​អាជីវកម្ម​បន្លំ​បង់​ពន្ធ​មិន​គ្រប់ មន្រ្តី​ពន្ធដារ​ប្រាប់​បច្ចេកទេស​ពិនិត្យ​តាមដាន

បានផុស

នៅ

ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ពេល​ថ្មី​ៗនេះ លោក​ស្រី ប៊ុន នារី អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​គូស​បញ្ជាក់​​​មក​កាន់ ​«កម្ពុជា​ថ្មី​» ជុំវិញ​​នីតិវិធីក្នុងការ​កៀរគរ​ចំណូល​ពន្ធ​នៅ​តាម​បណ្តា​សហគ្រាស​អាជីវកម្ម​។

លោក​ស្រី ប៊ុន នារី មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​ការ​ប្រមូល​ចំណូល​ពន្ធ​តាម​សហគ្រាសអាជីវកម្ម​ ត្រូវ​បាន​អនុវត្ត​តាម​របប​ស្វ័យ​ប្រកាស ពោល​មិន​មែន​ពន្ធដារ​ជា​អ្នក​កំណត់​ផ្ទាល់​នោះ​ទេ ដូច្នេះ​មាន​ន័យ​ថា សហគ្រាសឬ​រូប​វន្ត​បុគ្គល​​ជា​អ្នក​កំណត់​​​និង​គណនា​នូវ​ប្រាក់​ពន្ធ ប្រាក់​ចំណូល​របស់​ខ្លួនឯងមក​កាន់​រដ្ឋបាល​សារពើ​ពន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​សំណួរ​ដែលលើក​ឡើង​ថា នៅ​ពេល​ដែល​អ្នក​ជាប់​ពន្ធ​បាន​ដាក់​លិខិត​ប្រកាស​ពន្ធ​​មិន​សមស្រប​តាម​ទំហំ​ជាក់ស្ដែង​នៃ​ផល​របរ តើ​រដ្ឋបាល​សារពើពន្ធ​ត្រូវ​មាន​កាតព្វកិច្ច​យ៉ាង​ដូចម្តេច?

ជុំ​វិញ​សំណួរ​លើក​ឡើង​ខាង​លើ​នេះ បើ​តាម​លោក​ស្រី ប៊ុន នារី បាន​ពន្យល់​ថា «យន្តការ​នៅ​ក្នុង​កិច្ចការ​បច្ចេកទេស​ពន្ធដារត្រូវ​ត្រួត​ពិនិត្យ​រាល់​លិខិត​ប្រកាស​របស់​អតិថិជន​ថា​តើ​ទំហំ​សហគ្រាស​របស់​អតិថិជន​មាន​ទំហំ​ប៉ុណ្ណឹង ចរន្ត​អាជីវកម្ម​​ប៉ុណ្ណឹង គាត់​បាន​ប្រកាស​ពន្ធ​តូច​មួយ ឬគាត់​ប្រកាស​ខាតសមស្រប​ដែរ​ឬទេ? បើ​គាត់ប្រកាស​ខាត​ជាង​ ១០ ឆ្នាំ​មកហើយ មិន​ដែល​ដួល​ទៅ​ណា​សោះ ដូច្នេះ​ពេល​ហ្នឹង​វា​ចូល​ទៅ​ដល់​កម្រិតហានិភ័យ​មួយ ដែលពន្ធដារ​មាន​ប្រព័ន្ធ​នៅ​ក្នុង​ការវិភាគ​តាមដាន»។

លោក​ស្រី​បន្ត​ថា ការ​ធ្វើ​សវនកម្ម​ត្រូវ​តែ​​ធ្វើ​ឡើង​ដើម្បី​ធានា​បាន​ថា ការ​បង់ពន្ធបានត្រឹមត្រូវ។ ដូច្នេះហើយ រដ្ឋបាលសារពើពន្ធ​​នឹង​ចុះ​វាយ​តម្លៃ​ក៏ដូចជាធ្វើការណែនាំដល់សហគ្រាស ការ​ប្រកាស​ពន្ធរបស់​សហគ្រាស​មិន​ឆ្លើយតប​ពី​ភាព​ជាក់ស្តែង​ពី​ទំហំ​និង​ផល​របរ​អាជីវកម្ម។

បើតាម​មមន្រ្តី​ពន្ធដារ កន្លង​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​តែងតែ​ចុះ​ទៅ​ពន្យល់​អំពី​កាតព្វកិច្ច​និង​ច្បាប់​ស្តី​ពី​សារពើពន្ធ និង​ចុះ​​ទៅណែនាំ​អំពីរបៀបនិង​វិធីសាស្រ្ត​នៅក្នុង​ការប្រកាសពន្ធដល់​សហគ្រាស​និង​អង្គភាព​អាជីវកម្ម​នានា។

បើ​យោង​តាម​សេចក្តីប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​ចុះ​ថ្ងៃ​ទី ១២ ខែ​មករា ឆ្នាំ ២០២១ បាន​​ចំណាត់​ថ្នាក់អ្នកជាប់ពន្ធ​តាម​របបស្វ័យប្រកាស ផ្អែកលើ​កម្រិតផលរបរប្រចាំឆ្នាំ​ទៅតាម​វិស័យ​ចម្បងរួមមាន វិស័យកសិកម្ម, វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម និងពាណិជ្ជកម្ម។

អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបានចាត់ថ្នាក់​ជា ៣ ប្រភេទ៖

១- អ្នកជាប់ពន្ធតូច គឺជាសហគ្រាសឯកបុគ្គល ឬសហគ្រាសសហកម្មសិទ្ធិដែល៖

ក- មានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លាន​រៀល ដល់ ១០០០ លានរៀល សម្រាប់វិស័យ កសិកម្ម, សេវាកម្ម និងពាណិជ្ជកម្ម ឬ
ខ- មានផលរបរប្រចាំឆ្នាំ​ចាប់ពី ២៥០ លាន​រៀល ដល់ ១ ៦០០ លាន​រៀល សម្រាប់វិស័យឧស្សាហកម្ម ឬ
គ- មាន​ផលរបរក្នុងរយៈពេល​បី​ខែជាប់គ្នាណាមួយ ដែលបញ្ចប់ក្នុងឆ្នាំ​ប្រតិទិន​ចរន្ត​ចាប់​ពី ៦០ លាន​រៀល​ឡើងទៅ ឬ
ឃ- រំពឹងថាមាន​ផលរបរក្នុងរយៈពេល បី ខែជាប់គ្នា​ខាងមុខ ចាប់ពី ៦០ លានរៀលឡើងទៅ ឬ
ង- ចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃ ក្នុងការផ្គត់ផ្គង់ទំនិញឬសេវា រួមទាំងភាស៊ី។

២- អ្នកជាប់ពន្ធមធ្យម​គឺជាបុគ្គល​ដែលស្ថិតក្នុងលក្ខខណ្ឌ​ណា​មួយក្នុង​ចំណោម​លក្ខខណ្ឌ​ខាងក្រោម៖

ក- មានផលរបរប្រចាំឆ្នាំលើសពី ១ ០០០ លានរៀល ដល់ ៤ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម ឬ
ខ- មានផលរបរប្រចាំឆ្នាំ​លើស​ពី ១ ០០០ លាន​រៀល ដល់ ៦ ០០០ លាន​រៀល សម្រាប់វិស័យសេវាកម្ម និង​ពាណិជ្ជកម្ម ឬ
គ- មានផលរបរប្រចាំឆ្នាំលើសពី ១ ៦០០ លានរៀល ដល់ ៨ ០០០ លានរៀល សម្រាប់វិស័យ ឧស្សាហកម្ម ឬ
ឃ- ជាសហគ្រាស​ដែលបានចុះបញ្ជី​ជានីតិបុគ្គល ការិយាល័យតំណាង ឬ
ង- ជា​ស្ថាប័នរដ្ឋថ្នាក់ជាតិ​និងថ្នាក់ក្រោមជាតិ សមាគមឬអង្គការមិនមែនរដ្ឋាភិបាលនានា ឬគម្រោង​ដែលស្ថិត​ក្រោមស្ថាប័ន​ទាំងនេះ ឬ
ច- ជាបេសកកម្មទូត​និងកុងស៊ុល​បរទេស អង្គការ​អន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេស​របស់រដ្ឋាភិបាលនានា ឬគម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ។

៣- អ្នកជាប់ពន្ធធំ​គឺជាបុគ្គលដែលស្ថិត​ក្នុងលក្ខខណ្ឌណាមួយ​ក្នុងចំណោមលក្ខខណ្ឌ​ខាងក្រោម៖

ក- មានផលរបរប្រចាំឆ្នាំលើសពី ៤ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម ឬ
ខ- មានផលរបរប្រចាំ​ឆ្នាំលើសពី ៦ ០០០ លានរៀល សម្រាប់វិស័យសេវាកម្មនិងពាណិជ្ជកម្ម ឬ
គ- មានផលរបរប្រចាំឆ្នាំលើសពី ៨ ០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម ឬ
ឃ- ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន​ពហុជាតិ សាខាក្រុមហ៊ុនបរទេស ឬ
ង- ជាសហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់។

ក្នុងករណីផលរបរដែលអ្នកជាប់ពន្ធបានប្រកាស​ មិនឆ្លុះបញ្ចាំងនូវផលរបរជាក់ស្តែង​របស់អ្នក​ជាប់​ពន្ធ​ទេនោះ អគ្គនាយកដ្ឋានពន្ធដារ​មានសិទ្ធិ​ធ្វើចំណាត់ថ្នាក់​អ្នកជាប់ពន្ធឡើងវិញ​ ដោយផ្អែកលើ​តម្លៃ​ទ្រព្យ​សកម្មដែលបានប្រើប្រាស់​ក្នុងអាជីវកម្ម​​របស់សហគ្រាសដូចខាងក្រោម៖

១- អ្នកជាប់ពន្ធតូច៖

ក- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំចាប់ពី ២០០ លាន​រៀល ដល់ ១ ០០០ លានរៀល សម្រាប់ វិស័យ​កសិកម្ម, សេវាកម្ម និងពាណិជ្ជកម្ម ឬ
ខ- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំចាប់ពី ២០០ លានរៀល ដល់ ២ ០០០ លានរៀល សម្រាប់វិស័យ​ឧស្សាហកម្ម។

២- អ្នកជាប់ពន្ធមធ្យម

ក- មាន​ទ្រព្យសកម្ម​អាជីវកម្ម​ប្រចាំ​ឆ្នាំ​លើស​ពី ១០០០ លាន​រៀល ដល់ ២០០០ លានរៀល សម្រាប់​វិស័យ​កសិកម្ម, សេវាកម្ម និង​ពាណិជ្ជកម្ម ឬ
ខ- មាន​ទ្រព្យសកម្មអាជីវកម្ម​ប្រចាំឆ្នាំ​លើសពី ២ ០០០ លានរៀល ដល់ ៤ ០០០ លានរៀល​សម្រាប់​វិស័យ​ឧស្សាហកម្ម។

៣- អ្នកជាប់ពន្ធធំ

ក- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើស​ពី ២ ០០០ លានរៀល សម្រា​ប់វិស័យ​កសិកម្ម, សេវាកម្ម និង​ពាណិជ្ជកម្ម ឬ
ខ- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើស​ពី ៤ ០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម។

អត្ថបទ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១២ នាទីutes មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ៤ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ៥ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ​ឲ្យ​ថៃ​​​និង​កម្ពុជា​ឈប់បាញ់​ភ្លាម​ ដោយ​ដាក់គំនាប​មិនធ្វើ​ពាណិជ្ជកម្ម​ជាមួយ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានជាតិ២៤ ម៉ោង មុន

​​ថ្នាក់ដឹកនាំ និង​ មេយោធាថៃ​ ប្រឈម​«ឧក្រិដ្ឋកម្មសង្គ្រាម» ​ដោយសារ​​ប្រើ ​​F-16 និង​ Gripen C/D វាយប្រហារ​តំបន់​វប្បធម៌​ និង​ជនស៊ីវិល​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

Sokha Hotels

ព័ត៌មានពេញនិយម