ជីវិតកម្សាន្ដ
តារាម៉ូដែលម្នាក់ប្រាប់ថា ថតរូបជាមួយ Rose ដូចទាញប្រជាប្រិយភាពឲ្យកាន់តែល្បី
បើនិយាយពីឥទ្ធិពលលើតន្ត្រី ប្រព័ន្ធផ្សព្វផ្សាយ ឬឧស្សាហកម្មម៉ូដ ឈ្មោះរបស់តារាចម្រៀងស្រី Rose សមាជិកក្រុម BLACKPINK តែងតែទទួលបានភាពល្បីល្បាញជាសកលលោក។ ជាពិសេសទៀតនោះ នាងតែងតែបង្កើតឥទ្ធិពលដល់តារាផ្សេងៗទៀតតាមរយៈការថតរូបឬសហការគ្នាជាដើម
ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុននេះសមាជិកក្រុម BLACKPINK រូបនេះត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងកម្មវិធី YSL WW24 SHOW នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងព្រឹត្តិការណ៍នេះ គេឃើញមានតារាល្បីៗមកពីឧស្សាហកម្មផ្សេងៗបានមកជជែកគ្នាលេងយ៉ាងសប្បាយរីករាយ ក្រោយខកខានជួបគ្នាមួយរយៈធំមកហើយ។
លើសពីនេះទៀតដែរ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ទស្សនិកជនសង្កេតឃើញថា ក្នុងហ្វូងមនុស្សថតរូបលេចមុខតារាម៉ូដែលដ៏ល្បីល្បាញ Kate Moss បានណែនាំ Rose ដល់តារាសម្តែងដ៏ល្បីល្បាញ Chariotte Rampling ដែលអង្គុយក្បែរនាង រួមជាមួយនឹងការប្រាប់អំពីឥទ្ធិពលរបស់ Rose ថា “កាលពីឆ្នាំមុន មិត្តភ័ក្តិរបស់ខ្ញុំម្នាក់បានថតរូបជាមួយនាង (Rose) ហើយបង្ហោះវានៅលើ Instagram ។ ថ្ងៃនោះតែម្នាក់ឯងទទួលបានអ្នកតាមដានរាប់លាន នាងមានឥទ្ធិពលខ្លាំងណាស់ ហើយគាត់ក៏ជាមនុស្សល្អម្នាក់ដែរ”។

យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់សមាជិកក្រុម BLACKPINK លើប្រព័ន្ធផ្សព្វផ្សាយឬឬឧស្សាហកម្មម៉ូដ តែងតែងទទួលបានភាពល្បីល្បាញតាមរយៈសមត្ថភាពរបស់តារាស្រីម្នាក់ៗក្នុងក្រុម។ អ្វីកាន់តែចាប់អារម្មណ៍ទៀតនោះសមាជិកគ្រប់គ្នាសុទ្ធតែមានមុខមាត់ជា CEO ផ្ដាច់មុខ រួមទាំងសន្ទុះនៃការគាំទ្ររបស់ហ្វេនទូទាំងពិភពលោកផងដែរ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហ្វីលីពីន ឲ្យស៊ើបអង្កេតលើកិច្ចសន្យាប្រគំតន្ត្រីរបស់ Taylor Swift នៅសិង្ហបុរីផ្ដាច់មុខ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១៥ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


