ព័ត៌មានជាតិ
ឃុំជីរោទ៍ប្រមូលទិន្នផលពោតក្រហមជាង ១ ម៉ឺនតោន
ពោតក្រហមដែលកសិករដាំលក់ធ្វើជាចំណីសត្វលើផ្ទៃដី ១.៥០០ហិកតា ស្ថិតក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំកសិករចាប់ប្រមូលផលហើយ។ តាមកសិករ នៅឆ្នាំនេះទិន្នផលពោតក្រហមបានតិចជាងឆ្នាំមុន ដោយសារកត្តាអាកាសធាតុក្តៅគ្មានភ្លៀង ខណៈតម្លៃក៏ទាប។

លោក ទូច ចន្ធី អាយុ៤៣ឆ្នាំ ជាកសិកររស់នៅភូមិជីរោទិ៍ក្រោមទី១ បានបញ្ជាក់ឲ្យដឹងថា កសិករកំពុងតែប្រមូលផលពោតចំណីសត្វ ដែលផ្ដល់ទិន្នផលតិចជាងឆ្នាំមុន ដោយសារកត្តាអាកាសធាតុគ្មានភ្លៀងកក់ខែនោះទេ។ កសិករស្រោចស្រពដំណាំពោតដោយប្រើម៉ាស៊ីនបូមស្រោចទាំងស្រុង បណ្តាលឲ្យអស់ប្រេង ប្រើដើមទុនច្រើន ហើយប្រេងថ្លៃ គ្រាប់ពូជ ជី ក៏ថ្លៃ រីឯលក់ទៅវិញបានតម្លៃទាបជាងឆ្នាំកន្លងទៅដែរ។
លោក ចន្ធី បានបន្តថា ចំពោះទីផ្សារពោតចំណីសត្វ មានថៅកែគេចូលទិញថ្លឹងដល់ចម្ការតែម្ដង ក្នុងមួយគីឡូក្រាមតម្លៃ ៨០០ រៀល ខណៈកាលពីឆ្នាំទៅ ពោតចំណីសត្វរបស់គាត់លក់បានតម្លៃ ១.១០០រៀល ក្នុង១ គីឡូក្រាម។

ជាទូទៅនៅពេលដែលកសិករ ប្រមូលផលលើកទី១ រួចហើយ ពួកគាត់នឹងបន្តភ្ជួររាស់ដីដាំបន្តទៅទៀត ដើម្បីឲ្យទាន់រដូវកាល ឆាប់បានប្រមូលផលឲ្យបានមុនរដូវទឹកទន្លេមេគង្គឡើងមកលិច។
លោក ទួន ឆៃលឹម មេឃុំជីរោទ៍ទី១ បានឲ្យដឹងថា សម្រាប់ផ្ទៃដីដាំដំណាំកសិកម្មនៅក្នុងឃុំទាំងមូលមានចំនួនជាង២ពាន់ហិកតា ហើយផ្ទៃដាំពោតមានទំហំ១ពាន់៥រយហិកតា អាកាសធាតុក្តៅមិនសម្បូរទឹកភ្លៀង ជាហេតុធ្វើឲ្យពោតមិនសូវទទួលបានផលល្អនោះទេ ជាទូទៅកសិករអាចធ្វើបាន២ដងក្នុង១ឆ្នាំ ចំពោះទីផ្សារមិនចោទជាបញ្ហាទេ គ្រាន់តែតម្លៃមានឡើងចុះមិនទៀង ឆ្នាំទៅតម្លៃ ១.១០០ រៀល ក្នុង១គីឡូក្រាមពោលគឺធ្លាក់ថ្លៃ ៣០០ រៀល បើប្រៀបធៀបឆ្នាំមុន៕

អត្ថបទ៖ សាន វិឡែម

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ