ព័ត៌មានជាតិ
កសិករអះអាងថា ដំឡូងមីឆ្នាំនេះមានទីផ្សារល្អប៉ុន្តែបារម្ភតម្លៃពោតក្រហមធ្លាក់ថ្លៃ
កសិករក្នុងស្រុកបាណន់ខេត្តបាត់ដំបងរំពឹងផលដំឡូងមីរដូវកាលប្រមូលផលឆ្នាំនេះនឹងផ្តល់លទ្ធផលល្អ ខណះតម្លៃក៏កើនឡើងជាងឆ្នាំមុន ប៉ុន្តែបារម្ភពីតម្លៃពោតក្រហមធ្លាក់ថ្លៃច្រើនមិនសូវបានផលចំណេញដូចដំឡូងមី។
អ្នកស្រី សុខឃឿន កសិកររស់នៅស្រុកបាណន់ បានដាំដុះដំឡូងមីលើផ្ទៃដីទំហំ ១ ហិកតា ហើយឆ្នាំនេះក៏បានខូចខាតមួយចំនួនជាបន្តបន្ទាប់ ប៉ុន្តែក៏បានដាំជួសវិញផងដែរ។ ខណៈដែលផលដំឡូងមីឆ្នាំនេះលូតលាស់បានល្អ និងដាក់មើមធំៗអាចប្រមូលផលបានច្រើនជាងឆ្នាំមុនស្របពេលទីផ្សារក៏ល្អផងដែរ អ្នកស្រីសុខឃឿន បានអះអាងថា ដំឡូងមីស្រស់ឆ្នាំនេះលក់បានតម្លៃ ២៣០ រៀលក្នុង ១ គីឡូក្រាម (មើមស្រស់) ខណះឆ្នាំមុនលក់បាន ១៥០ រៀលប៉ុណ្ណោះ។

“ឆ្នាំនេះក្រៅពីដាំដំឡូង ១ ហិកតា ខ្ញុំក៏ឆ្លៀតដាំពោតក្រហមបានជិត ១ ហិកតាដែរ ដែលបានជួលដីពីអ្នកភូមិ។ តែឆ្នាំនេះពោតធ្លាក់ថ្លៃនៅត្រឹម ៤៥០ រៀល ក្នុង ១ គីឡូក្រាម តែឆ្នាំមុនខ្ញុំលក់បានចន្លោះពី ៦២០ រៀល ទៅ ៦៥០ រៀលក្នុង ១ គីឡូក្រាម (សម្រាប់ពោតស្នូល) និងគ្រាប់លក់បានចន្លោះពី ៨៨០ រៀលដល់ ៩៥០ រៀល”។ អ្នកស្រី សុខ ឃឿន បន្ថែម។
បើតាមមន្ត្រីកសិកម្មខេត្តបាត់ដំបងបានលើកឡើងថា តម្លៃពោតក្រហមឆ្នាំនេះមិនថោកប៉ុន្មានទេ បើគិតតម្លៃពោតទាំងស្នូលមានតម្លៃជាង ៤០០ រៀល ក្នុង ១ គីឡូក្រាម ហើយពោតគ្រាប់លក់បានចន្លោះពី ៧០០ ទៅ ៩០០ រៀលជាង ក្នុង ១ គីឡូក្រាម អាស្រ័យលើគុណភាពល្អ ឬមិនល្អ។
បើសិនទិន្នផលគ្រាប់ពោតមានគុណភាពល្អអាចលក់បានជាង ១ ពាន់រៀលក្នុង ១ គីឡូក្រាម។ ចំណែកដំឡូងមី មើមដាក់ម្សៅបានល្អ សម្រាប់មើមស្រស់លក់បាន ២៨០ រៀលក្នុង ១ គីឡូក្រាម។

កន្លងមកខាងមន្ទីរកសិកម្មខេត្តបាត់ដំបងបានណែនាំដល់កសិករ ដែលបានដាំដុះដំំឡូងនិងពោតកុំដាំតាមទម្លាប់ គឺរង់ចាំដល់ខែដែលត្រូវដាំ និងត្រូវថែទាំតាមបច្ចេកទេស កុំដាំទុកចោលតាមធម្មជាតិ ធ្វើឲ្យចុះខ្សោយគុណភាព ហើយធ្វើឲ្យតម្លៃទីផ្សារធ្លាក់ចុះ។
លោក ហេង សិទ្ធ មន្រ្តីកសិកម្មខេត្តបាត់ដំបងបានអះអាងថា ដំណាំពោត ២ វគ្គ បានប្រមូលផលលើផ្ទៃដីប្រមាណ ១៨ មុឺនហិកតា ខណះដំឡូងមីមានកសិករដាំដុះលើស្រុកចំនួន ៨ ក្នុងនោះមានស្រុកចំនួន ៥ នៅប៉ែកខាងលិច មានកសិករដាំដុះដំឡូងមីច្រើនក្នុងចំណោមស្រុកទាំង ៨ ក្នុងខេត្តបាត់ដំបង។ តែលោកមិនបានបញ្ជាក់ថា ផ្ទៃដីសរុបទាំង ៨ ស្រុកមានប៉ុន្មានហិកតានោះទេ ព្រោះលោកមិនទាន់បានទទួលរបាយការណ៍ពីតាមស្រុកនៅឡើយគិតត្រឹមពេលនេះ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


