ព័ត៌មានអន្ដរជាតិ
ជិតមួយខែប៉ូលិស ចិន-ឡាវ ព្រួតដៃគ្នាឃាត់ជនសង្ស័យ ចិន ករណីឆបោកតាមអនឡាញបាន ២៦៨ នាក់
សមត្ថកិច្ចឡាវ និងចិនរួមសហការគ្នាបង្រ្កាបបានប្រតិបត្តិការឆបោកអនឡាញ ៧ ករណី ដែលសំឡំលាក់ខ្លួនដំណើរការនៅប្រទេសឡាវ ហើយជាលទ្ធផលឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនប្រមាណ ២៦៨ នាក់កាលពីចុងខែកុម្ភៈកន្លងទៅថ្មីៗនេះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានឡាវ Laotian Times ។
ជនសង្ស័យជនជាតិចិនខាងលើ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងករណីបោកបន្លំប្រមាណ ១,៥៧០ ករណីដែលប្រតិបត្តិការរវាងប្រទេសទាំងពីរ ឡាវ-ចិន ហើយក្នុងនោះមាន ៨ នាក់ជាមេក្លោង និង ៥៤ នាក់ជាមេការសំខាន់ៗក្នុងការរៀបចំប្រតិបត្តិការនៃក្រុមឆបោក ។
បើតាមក្រសួងសន្តិសុខសាធារណចិន បានរំលេចឡើងពីករណីឆបោកអនឡាញធំៗជាច្រើនកើតឡើងនៅបណ្តាខេត្តចិនដូចជា ខេត្ត Zhejiang ខេត្ត Jiangsu និងខេត្ត Fujian ហើយប្រព័ន្ធឆបោកទាំងនេះមានភ្ជាប់ទាក់ទងជាបណ្តាញសំខាន់ដែលប្រតិបត្តិការនៅប្រទេសឡាវ រហូតមានជាង ១ ពាន់ករណី ។
កាលពីដើមខែមករាកន្លងទៅ ក្រសួងសន្តិសុខចិនបានបញ្ជូនសមត្ថកិច្ចមកចុះស្រាវជ្រាវនៅតាមបណ្តាខេត្តខាងលើ ដោយក្តាប់ព័ត៌មានបាន ព្រមទាំងមានកិច្ចសហប្រតិបត្តិការជួយពីស្ថានទូតចិនប្រចាំប្រទេសឡាវ ។ មកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយមានការសហការរវាងប៉ូលិសចិន និងឡាវរួមគ្នា ក៏បានបង្រ្កាបករណីបោកអនឡាញ ឃាត់បានជនសង្ស័យ ១៥៤ នាក់ ដោយរឹបអូសបានទូរសព្ទដៃជាង ២ ពាន់គ្រឿង និងកុំព្យូទ័រ ៤០០ គ្រឿង និងមានបន្តប្រតិបត្តិការជាបន្តបន្ទាប់ទៀតរហូតបង្រ្កាបជនសង្ស័យប្រមាណ ១១៤ នាក់ទៀតដែលឃាត់ខ្លួនបាននៅរដ្ឋធានីវៀងចន្ទន៍ និងខេត្តនៃតំបន់ទេសចរ ហ្លួងព្រះបាង ។
គួររំឭកផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្រសួងសន្តិសុខឡាវ ក៏បានធ្វើបត្យាប័នប្រគល់នូវជនសង្ស័យ១៦៤ នាក់ជូនដល់ខាងប៉ូលិសចិនដើម្បីអនុវត្តតាមនីតិវិធី និងអនុស្សរណព្រមព្រៀងរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២០ ហើយពីឆ្នាំ ២០២៣ នោះផងដែរ ភាគីចិនក៏បានធ្វើកិច្ចសហប្រតិបត្តិការក្នុងតំបន់រួមមាន កិច្ចសហការជាមួយប្រទេសកម្ពុជា, ហ្វីលីពីន, អារ៉ាប់រួម ក៏ដូចបណ្តាប្រទេសឯទៀត ក្នុងទិសដៅបង្រ្កាប និងបោសសម្អាតករណីឆបោកបន្លំនៅលើប្រព័ន្ធអនឡាញ ៕
ដោយ៖ មាន រតនា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ