ព័ត៌មានជាតិ
ការធ្វើតេស្ដស្វែងរកសារធាតុញៀនលើមន្ត្រីកងកម្លាំងនគរបាលជាតិតាមបណ្ដារាជធានី ខេត្ត បានបញ្ចប់១០០ភាគរយ
លោក ទូច សុខៈ អ្នកពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះថា ការធ្វើតេស្ដស្វែងរកសារធាតុញៀនលើមន្ត្រីកងកម្លាំងនគរបាលជាតិ តាមបណ្ដារាជធានី ខេត្ត ចំណុះឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបញ្ចប់១០០ភាគរយហើយ ខណៈមន្ត្រីរាជការស៊ីវិល កំពុងចាប់ផ្ដើមអនុវត្ត។

លោក ទូច សុខៈ បញ្ជាក់ថា ទោះបីបានបញ្ចប់យុទ្ធនាការធ្វើតេស្ដស្វែងរកសារធាតុញៀនលើមន្ត្រីកងកម្លាំងនគរបាលជាតិតាមបណ្ដារាជធានី ខេត្ត ក៏ពិតមែន តែចំពោះចំនួនប៉ុន្មាន និងការអនុវត្តវិធានការណ៍ដាក់វីន័យកងកម្លាំង ឬប្រឈមមុខបណ្ដេញចេញពីក្រខ័ណ្ឌយ៉ាងណានោះ នៅមិនទាន់អាចកំណត់បាននៅឡើយទេ ដោយរង់ចាំកម្លាំងជំនាញធ្វើរបាយការណ៍តាមឋានានុក្រមគោរពជូនលោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងសម្រេចក្នុងការចាត់វិធានការ។
ជាមួយគ្នានេះ លោក ទូច សុខៈ ក៏បានបញ្ជាក់ដែរថា ចំពោះមន្ត្រីរាជការស៊ីវិលចំណុះឲ្យក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសគឺរដ្ឋបាលរាជធានី ខេត្ត គឺកំពុងតែចាប់ផ្ដើមបណ្ដើរៗហើយ ដោយខេត្តខ្លះបានដាក់ពេលកំណត់ដើម្បីធ្វើតេស្ដស្វែងរកសារធាតុញៀនលើមន្ត្រីរាជការស៊ីវិលរបស់ខ្លួន៕
អត្ថបទ៖ សុខុម


-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


