កីឡា
ជើងឯកនារីស្វាយរៀងខាប់ថ្ងៃបើកឆាក២គូស៊ុតគ្នា១៤គ្រាប់
ការប្រកួតសន្សំពិន្ទុក្នុងពូលសប្ដាហ៍១ ពានរង្វាន់បាល់ទាត់នារីស្វាយរៀងខាប់ រដូវកាលទី១ បានបញ្ចប់ហើយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ដែលមាន២គូស៊ុតបញ្ចូលទីគ្នាដល់១៤គ្រាប់។

ការប្រកួតគូទី១ វេលាម៉ោង១:៣០ថ្ងៃត្រង់ នៅទីលាវិទ្យាល័យ ស្វាយរំពារ ក្រុមសសយក ស្រុកស្វាយទាប រកបាន៣ពិន្ទុពេញ តាមរយៈជ័យជម្នះយ៉ាងធំធេងលើ ក្រុមសសយក ស្រុកស្វាយជ្រុំ ដោយលទ្ធផល ១០-០។ ក្នុងនោះ៨គ្រាប់រកបានដោយកីឡាការិនី ឈាង ភាព ម្នាក់ឯង ខណៈ២គ្រាប់ទៀតរកបានដោយកីឡាការិនី មុត ម្លិះ។

ការប្រកូតគូទី២ វេលាម៉ោង៣ថ្ងៃរសៀល នៅទីលាវិទ្យាល័យ ស្វាយរំពារ ក្រុមសសយក ស្រុករំដួល បានយកឈ្នះក្រុមស្រ្ដីដើម្បីកីឡា ដោយលទ្ធផល ៤-០។ គ្រាប់បាល់រកបានដោយកីឡាការិនី និត សុខា ២គ្រាប់ និងកីឡាការិនី សឿង សុភក្រ័ ២គ្រាប់។

ចំពោះការប្រកួតវគ្គសន្សំពិន្ទុសប្ដាហ៍ទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា សប្ដាហ៍ក្រោយដោយមានចំនួន២គូ៕












អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


