កីឡា
ស្វាយរៀងខាប់បុរស និងនារី បិទបញ្ចប់ថ្ងៃអាទិត្យនេះ សុទ្ធតែមានប្រាក់រង្វាន់ច្រើន
ការប្រកួតបាល់ទាត់ស្វាយរៀងខាប់បុរសរដូវកាលទី៦ និងនារី រដូវកាលទី១ ឈានដល់វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤ នៅកីឡដ្ឋានខេត្តស្វាយរៀងផ្សាយផ្ទាល់តាម BTV។
ស្វាយរៀងខាប់នារីរដូវកាលទី១

ស្វាយរៀងខាប់នារីរដូវកាលទី១ មានក្រុម៩ចូលរួមប្រកួតដោយបានបែងចែកជាពីរពូល។ បន្ទាប់ពីចប់វគ្គសន្សំពិន្ទុក្នុងពូល ក្រុមលេខ១ និងលេខ២នៃពូលនីមួយៗបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបន្តឈានដល់វគ្គផ្តាច់ព្រ័ត្រ។

ក្រុមបាល់ទាត់នារី សសយក ស្រុកស្វាយទាប ត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់នារី សសយក ស្រុករំដួល វគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមជើងឯកស្វាយរៀងខាប់នារី រដូវកាលទី១ ឆ្នាំ២០២៤ វេលាម៉ោង២:៣០នាទីរសៀល។

ជ័យលាភី និងប្រាក់រង្វាន់ ស្វាយរៀងខាប់នារី រួមមាន៖
- ម្ចាស់ជើងឯក ទទួលបានពាន១ មេដាយមាស៣៣គ្រឿង និងថវិកា៦លានរៀល
- ជើងឯករង ទទួលបានមេដាយប្រាក់២៨គ្រឿង និងថវិកា៤លានរៀល
- ចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធ២៨គ្រឿង និងថវិកា២លានរៀល
- ក្រុមគោរពវិន័យបានល្អ ទទួលបានពាន Fair Play និងថវិកា១លានរៀល
- ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានថវិកា១លានរៀល
- គ្រូបង្វឹកល្អ ទទួលបានពានគ្រូបង្វឹកល្អ និងថវិកា៨០ម៉ឺនរៀល
- កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ទទួលបានពានស្បែកជើងមាស និងថវិកា៨០ម៉ឺនរៀល
- អ្នកចាំទីល្អជាងគេ ទទួលបានពាន និងថវិកា៨០ម៉ឺនរៀល
ស្វាយរៀងខាប់បុរស រដូវកាលទី៦
ការប្រកួតស្វាយរៀងខាប់បុរសរដូវកាលទី៦មានក្រុមចូលរួមប្រកួតចំនួន៤០ក្រុម ដោយត្រូវបានបែងចែកជា៨ពូល។ ក្រុមលេខ១ និងលេខ២នៃពូលនីមួយៗ បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ និងបន្តការប្រកួតប្រជែងវគ្គ៨ក្រុម និងវគ្គ៤ក្រុម។

ឥឡូវនេះឈានដល់វគ្គផ្តាច់ព្រ័ត្រហើយដែលជាការជួបគ្នារវាង ក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និង ក្រុមបាល់ទាត់ សសយក ក្រុងបាវិត ដើម្បីដណ្តើមជើងឯកស្វាយរៀងខាប់បុរស រដូវកាលទី៦ វេលាម៉ោង៤:៣០នាទីរសៀល។

ជ័យលាភី និងប្រាក់រង្វាន់ ស្វាយរៀងខាប់ បុរស រួមមាន៖
- ម្ចាស់ជើងឯក ទទួលបានពាន១គ្រឿង មេដាយ២៨គ្រឿង និងថវិកា ២០លានរៀល
- ជើងឯករង ទទួលបានមេដាយប្រាក់ ២៨គ្រឿង និងថវិកា ១០លានរៀល
- ក្រុមលេខ៣ ទទួលបានមេដាយសំរិទ្ធ២៨គ្រឿង និងថវិកា ៥លានរៀល
- ក្រុមលេខ៤ ទទួលបានថវិកា ២,៥លានរៀល
- ក្រុមគោរពវិន័យបានល្អ ទទួលបានពាន Fair Play និងថវិកា ១លានរៀល
- ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានថវិកា ១លានរៀល
- គ្រូបង្វឹកល្អ ទទួលបានពានគ្រូបង្វឹកល្អ១គ្រឿង និងថវិកា ១លានរៀល
- កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ទទួលបានពានស្បែកជើងមាស និងថវិកា១លានរៀល
- អ្នកចាំទីល្អជាងគេ ទទួលបានពាន និងថវិកា១លានរៀល

លើសពីនេះក្នុងពិធីបិទការប្រកួតនេះក៏មានកម្មវិធីសិល្បៈបុរាណ របាំគែន សម្តែងដោយក្រុមយុវជន សសយក ខេត្តស្វាយរៀង មកពីស្រុកស្វាយជ្រំ និងតារាចម្រៀងរ៉ែបម្ចាស់បទ «ក្រឡុកទីក្រុង» លោក Zedes ផងដែរ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


