កីឡា
ជើងឯកនារីស្វាយរៀងខាប់ថ្ងៃនេះ ស្មើ១គូ ខណៈ១គូទៀតឈ្នះ៦-០
ការប្រកួតបាល់ទាត់នារីជើងឯកស្វាយរៀងខាប់រដូវកាលទី១ សប្តាហ៍ទី២បានបញ្ចប់ដោយក្រុមនារីវិទ្យាល័យព្រះពន្លា បានត្រឹមស្មើគ្នាជាក្រុមនារីសសយក ស្រុកកំពង់រោទិ៍ និង ក្រុមនារីសសយក ស្រុករមាសហែក យកបាន៣ពិន្ទុពីក្រុមនារីសសយក ស្រុកចន្ទ្រា។

ការប្រកួតវេលាម៉ោង១:៣០នាទីរសៀល ក្រុមនារីវិទ្យាល័យព្រះពន្លា បានស្មើ ២-២ ជាមួយក្រុមនារីសសយក ស្រុកកំពង់រោទិ៍។ ២គ្រាប់របស់វិទ្យាល័យព្រះពន្លា រកបានដោយកីឡាការិនី វង់ សុដានីតា និងកីឡាការិនី ឆាន សុភ័ក្រ ខណៈ២គ្រាប់របស់សសយក ស្រុកកំពង់រោទិ៍ រកបានដោយកីឡាការិនី ផាន វល័ក្ខ និងកីឡាការិនី អុី រស្មី ដូច្នេះមានន័យថា ក្រុមទាំង២ចែកគ្នាម្នាក់១ពិន្ទុ នៅក្នុងពូល “ខ”។

ម៉ោង៣រសៀល ក្រុមនារីសសយក ស្រុករមាសហែក បានយកឈ្នះ ក្រុមនារីសសយក ស្រុកចន្ទ្រា ក្នុងលទ្ធផល ៦-០។ កីឡាការិនី ឈិត សាភឿន រកបាន៤គ្រាប់ កីឡាការិនី កែប ទាន់សម័យ រកបាន១គ្រាប់ និង១គ្រាប់ទៀតជាការចូលទីខ្លួនឯងរបស់កីឡាការិនី តាំង សេរីសុគុណតី។ ដូច្នេះក្នុងសប្ដាហ៍នេះក្រុមនារីសសយក ស្រុករមាសហែក រកបាន៣ពិន្ទុ ឡើងឈរលេខ១ ក្នុងពូល “ខ”៕





អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


