ព័ត៌មានជាតិ
ឃាត់បានសិស្សសាលា AIS ថ្នាក់ទី ១១ ជិះឡានសឺរ៉ែនស្លាកលេខ ន.ប ទៅសាលារៀន
ជំុវិញករណីក្មេងប្រុសសិស្សសាលា AIS សាខាជ្រោយចង្វាដែលបានប្រេីប្រាស់រថយន្តពាក់ផ្លាកលេខនប បំពាក់សុីរ៉ែន ជិះទៅសាលារៀន ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន និងរកឃើញពាក់ព័ន្ធមនុស្ស ០២ នាក់ទៀត។

មនុស្ស៣នាក់ដែលពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំភ្លឺ រួមមានឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជនដែលបានបេីករថយន្តផ្លាកលេខ ន.ប ទៅសាលារៀន ព្រមជាមួយម្ចាស់រថយន្តត្រូវជាបងប្រុសឈ្មោះ តាន់ វិទ្យាបុត្រ ជាមន្ត្រីីនគរបាលនៅបណ្ឌិតសភានគរបាលជាតិ រួមជាមួយម្ចាស់ដេីមរថយន្តឈ្មោះ ភ័ណ្ឌ ជីវិន ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្រោយពេលសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវដល់ទីតាំងសាលារៀនដោយផ្ទាល់ ពិតជាមានសិស្សសាលាម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម បានជិះរថយន្តផ្លាកលេខនប បំពាក់សុីរ៉ែន មកសាលារៀនពិតប្រាកដមែន ។

រហូតមកដល់រសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកបានរកឃេីញរថយន្តនេះ និងបាននាំយកទាំងរថយន្ត និងអ្នកបេីកបរដេីម្បីធ្វេីការសួរនាំនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
តាមចម្លេីយរបស់ក្មេងប្រុស តាន់ សម្បត្តិឧត្តម បានទទួលស្គាល់កំហុស និងបានសារភាពថារូបគាត់ពិតជាបានយករថយន្តបងប្រុសដែលពាក់ផ្លាកលេខនប បំពាក់សុីរ៉ែន ជិះទៅសាលារៀនពិតប្រាកដមែន ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រថយន្តដែលពាក់ផ្លាកលេខនប 2. 8763 មិនមាននៅក្នុងបញ្ជីសារពេីភណ្ឌរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឡេីយ។ ជាក់ស្តែងរថយន្តនេះត្រូវបានម្ចាស់ដេីមឈ្មោះ ភ័ណ្ឌ ជីវ័ន ដែលជាអតីតមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ( បច្ចុប្បន្នជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍) បានស្នេីសុំធ្វេីផ្លាកលេខនបយកមកបំពាក់លេីរថយន្តឯកជនរបស់ខ្លួនតាំងពីឆ្នាំ២០១៦មកម្ល៉េះ លុះមកខែតុលា ឆ្នាំ២០២០ ឈ្មោះ ភណ្ឌ ជីវ័ន បានលក់រថយន្តនេះទៅឲ្យមិត្តភក្ត្ររបស់ខ្លួនឈ្មោះ តាន់ វិទ្យាបុត្រ ដែលជាមន្ត្រីនគរបាលនៅរាជបណ្ឌិតសភានគរបាលជាតិ។
ក្រោយពីទទួលស្គាល់កំហុស ធ្វេីកិច្ចសន្យា និងសុំទោសជាសាធារណ:រួច សមត្ថកិច្ចការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការប្រគល់រថយន្ត និងមនុស្សទាំង៣នាក់នេះ ទៅនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: ដេីម្បីត្រួតពិនិត្យឲ្យបានច្បាស់អំពីផ្លាកលេខ ជាពិសេសនីតិវិធីផ្សេងៗពាក់ព័ន្ធនឹងការលក់ដូររថយន្តផ្លាកលេខនប និងការប្រេីប្រាស់រថយន្តពាក់ផ្លាកលេខនប បំពាក់សុីរ៉ែន ជិះទៅសាលារៀនដោយជនសុីវិលដែលមិនមែនជាសមត្ថកិច្ច ។
ម្យ៉ាងវិញទៀតដោយរថយន្តនេះមិនមែនជារថយន្តរបស់អង្គភាព នាយកដ្ឋានចរាចរណ៍នឹងធ្វេីការដោះសុីរ៉ែនចេញ ហេីយដោយការយករថយន្តនេះទៅប្រេីប្រាស់ខុសគោលការណ៍ សមត្ថកិច្ចនឹងធ្វេីការដកហូតផ្លាកលេខនបមករក្សាទុកមិនអនុញ្ញាតឲ្យប្រេីប្រាស់បន្តទៀតឡេីយ ។ ចំណែកម្ចាស់ដេីមរថយន្ត និងម្ចាស់បច្ចុប្បន្ន ដែលជាមន្ត្រីប៉ូលិស នាយកដ្ឋានចរាចរណ៍ និងការិយាល័យចរាចរណ៍ផ្លូវគោក នឹងធ្វេីរបាយការណ៍គោរពជូនទៅប្រធានអង្គភាពរបស់គាត់ទាំងពីរ ដេីម្បីអនុវត្តបន្ត និងដាក់វិន័យកងកម្លាំងចំពោះកំហុសនេះផងដែរ ៕
ប្រភព៖ ស្នងការនគរបាលរាជធានីភ្នំពេញ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


