ព័ត៌មានជាតិ
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បើកយុទ្ធនាការ “Love. Top 5” ដែលចូលរួមដោយបុគ្គលិកគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ ចុះសំណេះសំណាល និងសួរសុខទុក្ខដៃគូអាជីវកម្ម
យុទ្ធនាការ “Love. Top 5” រៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចូលរួមដោយបុគ្គលិកគ្រប់ជាន់ថ្នាក់ និងគ្រប់ផ្នែក ដែលនឹងធ្វើដំណើរចុះទៅតាមទីផ្សារដោយផ្ទាល់ ក្នុងគោលបំណងដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ ចែករំលែកក្តីស្រលាញ់ ជាមួយអតិថិជន ដៃគូអាជីវកម្ម ក៏ដូចជាស្តាប់ពីមតិយោបល់របស់អតិថិជន ស្វែងយល់បន្ថែមអំពីពួកគាត់ ជាពិសេសផ្តល់នូវទំនុកចិត្ត ភាពកក់ក្តៅ ការយកចិត្តទុកដាក់ជាមួយពួកគាត់ ព្រមទាំងផ្តល់នូវកញ្ចប់ប្រូម៉ូសិនពិសេសៗ ពី វឌ្ឍនៈ ប្រ៊ូវើរី ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលឆាប់ៗនេះ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា “Love. Top 5 ជាយុទ្ធនាការថ្មី មិនធ្លាប់មានពីមុន ដែលយើងធ្វើឡើងនាដើមឆ្នាំ ២០២៤ នេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធថ្មី សម្រាប់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់យើង ដែលពួកគាត់នឹងចុះទៅជួបអតិថិជនដោយផ្ទាល់ ចែករំលែកក្តីស្រលាញ់ ផ្តល់ភាពកក់ក្តៅ បង្កើនទំនុកចិត្ត រឹតចំណងមិត្តភាពឲ្យដូចជាគ្រួសារតែមួយ ជាមួយអតិថិជន ដៃគូអាជីវកម្ម នៅទូទាំងប្រទេស។ នៅក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី យើងនៅតែរក្សាឆន្ទៈ និងភាពច្បាស់លាស់ ដោយជំរុញឲ្យមានភាពជោគជ័យ ឆ្ពោះទៅមុខទាំងអស់គ្នា ជាមួយអតិថិជន ដៃគូអាជីវកម្ម នៅគ្រប់កាលៈទេសៈ ហើយយើងនូវតែបន្តគាំទ្រអាជីវកម្មរបស់អតិថិជនឲ្យកាន់តែរីកចម្រើន តាមរយៈការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ ស្តង់ដារអន្តរជាតិ រសជាតិឆ្ងាញ់ប្រកបដោយប្រណិតភាព និងភាពថ្លៃថ្នូរ ថែមទាំងមានឱកាសទទួលបានកាដូលើកទឹកចិត្ត និងឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់”។
យុទ្ធនាការ “Love.Top 5” ក៏ផ្តល់ជាឱកាសសម្រាប់ក្រុមការងារដែលមិនមែនជាផ្នែកលក់ អាចស្វែងយល់អំពីការងារផ្នែកលក់ ផ្លាស់ប្តូរបទពិសោធ ក៏ដូចជាយល់ដឹងអំពីស្ថានភាពទីផ្សារជាក់ស្តែង រួមទាំងការប្រកួតប្រជែងរវាងក្រុមនីមួយៗ ដើម្បីស្វែងរកក្រុមជើងខ្លាំងទាំង៥ (Top 5)។ យុទ្ធនាការនេះ ប្រព្រឹត្តឡើងទូទាំងប្រទេស មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១២, ១៣, ១៤ ខែមីនា ឆ្នាំ ២០២៤ ហើយអតិថិជន កុំភ្លេចចូលរួមថតរូប និងលេងកម្សាន្តជាមួយក្រុមការងារ “Love. Top 5” របស់យើង ដើម្បីមានឱកាសឈ្នះរង្វាន់អនុស្សាវរីយជាច្រើន៕







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


