ព័ត៌មានជាតិ
សហព័ន្ធកីឡាវូស៊ូកម្ពុជា បញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករសរុប ៤រូបទៅប្រជែងមេដាយនៅប្រទេសចិន
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះក្រុមប្រតិភូ គ្រូបង្វឹក កីឡាករចំនួន ៤រូបបានចេញដំណើរទៅប្រទេសចិនហើយដើម្បីចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍ SCO Member States Wushu Sanda Tournament and Training Championship ។

ក្រុមវូស៊ូកម្ពុជា
នេះបើតាមការបញ្ជាក់ពីលោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡាវូស៊ូកម្ពុជា ថាដោយបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធបានបញ្ជូនប្រតិភូ គ្រូបង្វឹក រួមទាំងកីឡាករទៅចូលរួមការប្រកួត SCO Member States Wushu Sanda Tournament and Training Championship។

ការប្រកួតកន្លងទៅ
អគ្គលេខាធិការធិការខាងលើបន្ថែមទៀតថា ការចូលរួមនេះមិនត្រឹមតែជាការប្រកួតប្រជែងស្វែងរកមេដាយជូនកម្ពុជានោះទេ ពោលក៏ជាឱកាសដល់ក្រុមកម្ពុជាបានដកស្រង់បទពិសោធ និងអភិវឌ្ឍន៍សមត្ថភាពថែមទៀតផងដែរដើម្បីជាការត្រៀមសម្រាប់ស៊ីហ្គេម លើកទី៣៤ ឆ្នាំ២០២៧ ឯប្រទេសម៉ាឡេស៊ី។

ការប្រកួតកន្លងទៅ
បញ្ជា់ដែរថា ការប្រកួតកីឡាវូស៊ូ នៅឯប្រទេសចិននេះធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ ២៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងអាន់លូ ខេត្តហ៊ូប៉ី។ ក្រុមកម្ពុជាទាំង ៤រូបចូលរួមនោះមាន លោក ម៉ៅ ចន្ថាវុធ ប្រធានប្រតិភូ លោក ម៉ៅ មុយចន្ថាឫទ្ធិ គ្រូបង្វឹក កីឡាករ មុំ សាមិត្តប្រាំពីរកែវ ប្រកួតលើប្រភេទទម្ងន់ ៥៦ គីឡូក្រាម និងកីឡាករ ស៊ីម វាសនា ប្រកួតលើប្រភេទទម្ងន់ ៦០ គីឡូក្រាម៕

កម្មវិធីប្រកួតនៅចិន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


