Connect with us

ព័ត៌មានជាតិ

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

បានផុស

នៅ

សម្តេច​តេជោ ហ៊ុន សែន ​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២៤​នេះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសបុក​​បាន​​សរសេរ​​ដោយ​សម្តែង​ការ​ហួស​ចិត្ត​ថា ​​ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?​​

​​សម្តេច​សង្ឃឹម​ថា​​ ថ្នាក់​ដឹក​នាំ​នៃ​មន្ត្រី​ទាំង​នេះ​​នឹង​រៀប​ចំ​ឋានៈ និង​កាំ​ប្រាក់​បៀវត្ស​​ឲ្យ​ពួក​គាត់​ឡើង​វិញ​ព្រោះ​ពួក​គាត់​មិន​​សម​ជា​មន្ត្រី​ ដែល​មាន​ឋានៈ​នោះ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គ​ម​ហ្វេសបុក​​កាល​ពី​​ម្សិល​​មិញ​​បាន​​ផ្ទុះ​ការ​​រិះ​គន់​​មន្រ្តី​មួយ​ក្រុម​​ដែល​​បាន​​ពាក់​ស្បែក​​ជើង​ចូល​ព្រះវិហារ ខណៈ​សកម្មភាព​នេះ​ដឹក​​នាំ​ដោយ​លោក​​ ស្រី​ សុភ័ក្រ្ត​ អភិបាល​រង​ខេត្ដ​ តំណាង​​លោក​​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្ដ​កំពង់ចាម​ ​ចុះ​ពិនិត្យ​ទីតាំង​ និង​ដឹក​នាំ​កិច្ច​ប្រជុំ​ត្រៀម​រៀប​ចំ​ពិធីបុណ្យ​កាន់​អង្គ និង​ឆ្លង​សម្ពាធ​សមិទ្ធផល​នានា​នៅក្នុងវត្ដវេឡុវ័ន ហៅ(​វត្ដទួលរកា​)​ ក្រោម​អធិបតីភាព លោកសន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបនាយករដ្ឋមន្រ្តី​ និង​ជា​ប្រធាន​ក្រុម​ការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ដកំពង់ចាម​ នាពេលខាងមុខ​ នៅវត្ដវេឡុវ័ន (វត្ដទួល​រកា)​​ ឃុំពាមកោះស្នា​ ស្រុក​ស្ទឹងត្រង់ ខេត្ដកំពង់ចាម​ ​កាល​​ពី​ថ្ងៃ​ទី​១៤ ខែ មីនា ឆ្នាំ២០២៤​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម