Connect with us

ព័ត៌មានជាតិ

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

បានផុស

នៅ

ព្រះវិហារ​ ៖ ដី​ព្រៃ​របស់​រដ្ឋ​ជាច្រើន​ហិកតា ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព នៅ​ចំណុច ភូមិ​តា​កឹង ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ​យកមក​ធ្វើ​កម្ម​សិទ្ធ ពី​សំណាក់​ក្រុម​ឈ្មួញ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិឯកជន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​ប្រភពព័ត៌មាន​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹងថា ក្រុម​អ្នក​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ​គ្រប់គ្រង​ដោយ​បរិស្ថាន ស្ថិតនៅ​ដែន​ជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ដែល​ឈ្មោះ គ្រុ​ក និង​ឈ្មោះ រឿន ជា​អ្នក​ពាក់ព័ន្ធ​ហើយក៏​ជា​ម្ចាស់​គ្រឿងចក្រ​ដែរ​បាន​យក​ត្រាក់ទ័រ​របស់ខ្លួន​ចូលទៅ​ឈូសឆាយ​យក​ដីព្រៃ​ធ្វើ​កម្មសិទ្ធិ ខណៈ​ពលរដ្ឋ​នៅ​មិនទាន់​ឃើញ​អាជ្ញាធរ​ចាត់វិធានការ​ណាមួយ​នៅឡើយ​។

ប្រភព​ដដែល​បន្តថា ដីព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព បើ​ពលរដ្ឋ​ធម្មតា​ចុះ​កាប់ឆ្ការ និង​រង​ការចាប់​បង្ក្រាប​បញ្ជូនទៅ​តុលាការ ។​ដោយឡែក​បុគ្គល​ឈ្មោះ គ្រុ​ក និង​ឈ្មោះ រឿន ប្រើប្រាស់​គ្រឿងចក្រ​ធ្វើ​សកម្មភាព​ឈូសឆាយ​កាប់បំផ្លាញ​ដីព្រៃ​ច្រើន​ខែ​មកហើយ គ្មាន​ការទប់ស្កាត់ បង្ក្រាប​ពី​មន្ដ្រី​បរិស្ថាន និង​ជំនាញ​ពាក់ព័ន្ធ​នោះទេ។

ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ លោក មាស ញឹម អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ និង​ជា​អ្នកនាំពាក្យ បាន ប្រាប់​អ្នកសារព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​២៦ ខែមីនា​ ឆ្នាំ​២០២៤​នេះ​ថា បើ​ឃើញ​សកម្មភាព​កំពុង ប្រព្រឹត្តិ សូម​ឲ្យ ប្រជាពលរដ្ឋ រាយការណ៍​មក​ជំនាញ នឹង​ចុះ​ចាប់​វិធាន យក មក ផ្ដន្ទាទោស តាម​ច្បាប់។ លោក​បាន​បន្ដ​ថា វិសាលភាព​គ្រប់គ្រង​មាន​ទំហំ​ធំធេង​ណាស់ ហើយក៏​បាន​ប្រជាពលរដ្ឋ​រស់នៅ អាស្រ័យ ផល​ផងដែរ អញ្ចឹង​ត្រូវមាន​ការចូលរួម​ទប់ស្កាត់​ទាំងអស់​គ្នា​។

ជុំវិញ​ការ​បំភ្លឺ​របស់​មន្ត្រី​ជំនាញ​បរិស្ថាន​នេះដែរ គេ​នៅ​មិនទាន់​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់ ចុះមក​បង្ក្រាប​សោះឡើយ​។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក គីម រិ​ទ្ធ អភិបាលខេត្ត​ព្រះវិហារ និង​ក្រសួង​ពាក់ព័ន្ធ​នានា មេត្តា​ចាត់វិធានការ​ក្តៅ​ចំពោះ​ក្រុម​ឈ្មួញ​ដែល​កំពុង​ធ្វើ​សកម្មភាព​ជ្រោះ​ឆាយ​យ៉ាង​គគ្លើន នៅ​តំបន់​ខាងលើ ដើម្បី​ឲ្យ​ធនធានធម្មជាតិ​នៅ​គង់វង្ស​ដល់​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​ផង​៕

ដោយ​ ៖​ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម