Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ព្រួតដៃជាមួយ កូរ៉េខាងត្បូង ដាក់ទណ្ឌកម្មថ្មីផ្ដោតលើហិរញ្ញវត្ថុ​យោធា កូរ៉េខាងជើង

បានផុស

នៅ

សហរដ្ឋអាមេរិកបានប្រកាសសហការជាមួយកូរ៉េខាងត្បូងដាក់ទណ្ឌកម្មថ្មីផ្តោតលើហិរញ្ញវត្ថុយោធាកូរ៉េខាងជើង ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែមីនានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទណ្ឌកម្មថ្មីរបស់សម្ព័ន្ធមិត្តទាំងពីរនឹងដាក់មុខព្រួញលើបុគ្គលចំនួន ៦ នាក់ និងអង្គភាពចំនួន ២ ដែលមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី ចិន និងអារ៉ាប់រួម ដោយចោទប្រកាន់អ្នកពាក់ព័ន្ធទាំងនោះពីបទផ្តល់មូលនិធិដល់កម្មវិធីអាវុធរបស់កូរ៉េខាងជើង ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់ក្រសួងសេដ្ឋកិច្ចអាមេរិក និងក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា សកម្មភាពនេះត្រូវបានធ្វើឡើងនៅក្នុងការសម្របសម្រួលរវាងប្រទេសទាំងពីរ ហើយឈ្មោះ​បុគ្គល​ទាំង ៦ ​នាក់ដែលត្រូវបានដាក់ទណ្ឌកម្ម​នោះ​មាន​ដូចជា Yu Pu Ung, Ri Tong Hyok, Han Chol Man, O In Chun, Jong Song Ho និង Jon Yon Gun ។

ក្រសួងបានបញ្ជាក់បន្ថែមនៅក្នុងសេចក្ដីថ្លែងការណ៍នោះទៀតថា ក្នុងចំណោមអ្នកទាំង ៦ នាក់នោះមានម្នាក់ឈ្មោះ Yu Pu Ung ជាប់ពីបទលាងលុយកខ្វក់ និងផ្គត់ផ្គង់សម្ភារៈរសើបដល់កូរ៉េខាងជើងសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ហើយក៏ជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងថវិកាផងដែរ ។

ចំណែកអង្គភាពដែលជាប់ទោសទណ្ឌរួមមាន ក្រុមហ៊ុន Alis LLC មានមូលដ្ឋាននៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី និងក្រុមហ៊ុន Pioneer Bencont Star Real Estate ដែលមានមូលដ្ឋាននៅអារ៉ាប់រួម ។ ក្រុមហ៊ុនទាំងពីរនេះស្ថិតក្រោមបង្គាប់របស់ក្រុមហ៊ុន Chinyong Information Technology Cooperation Co ដែលជាអង្គភាពមួយផ្សារភ្ជាប់ជាមួយនឹងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូរ៉េខាងជើង ។

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះមិនត្រឹមតែផ្តោតទៅលើបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងអ្នកដែលជួយដល់សកម្មភាពហិរញ្ញវត្ថុខុសច្បាប់របស់ប្រទេសកូរ៉េខាងជើងផងដែរ ជាពិសេសអ្នកដែលរកបានរូបិយប័ណ្ណបរទេសនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននៅបរទេស ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ប្រមុខ UN ច្រានចោលសំណើអភិបាលកិច្ច«បណ្តោះអាសន្ន» របស់ពូទីន នៅអ៊ុយក្រែន

ព័ត៌មានជាតិ៤ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមកោតសរសើរការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

កីឡា១៥ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣៧ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម