Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​បុរស ២ នាក់​ នៅ តៃវ៉ាន់ ក្រោយ​ញ៉ាំ​អាហារ​បួស​របស់ម៉ាឡេស៊ី

បានផុស

នៅ

អាជ្ញាធរតៃវ៉ាន់បាននិយាយថា បុរសពីរនាក់បានស្លាប់ដោយសារតែគេសង្ស័យថាពុលអាហារ បន្ទាប់ពីបានញ៉ាំ char kway teow ដែលជាមុខម្ហូបគុយទាវឆានៅភោជនីយដ្ឋានអាហារបួសម៉ាឡេស៊ី ក្នុងទីក្រុងតៃប៉ិ​។

សារព័ត៌មាន The Straits Times បានរាយការណ៍ថា មនុស្សប្រាំបីនាក់ដែលបានទទួលទានអាហារនៅភោជនីយដ្ឋាន Polam Kopitiam ក្នុងហាង Far Eastern Department Store ក្នុងស្រុក Xinyi កាលពីថ្ងៃទី ១៩, ២១ និង ២២ខែមីនា បានបង្ហាញរោគសញ្ញាដូចជាក្អួត និងរាគរូស ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមពួកគេ មានបុរសអាយុ ៣៩ ឆ្នាំ និងបុរសអាយុ ៦៦ ឆ្នាំម្នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ ហើយយ៉ាងហោចណាស់ ៤ នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនូវឡើយ។

លើសពីនេះទៀតដែរ អាជ្ញាធរ​សុខាភិបាល​តៃប៉ិ​បាន​ធ្វើ​តេស្ត​គំរូ​អាហារ​នៅ​ភោជនីយដ្ឋាន ប៉ុន្តែ​មិន​បាន​រក​ឃើញ​បាក់តេរី​ណា​ដែល​ទាក់ទង​នឹង​ការ​ពុល​អាហារ​ទេ។ សំណាកអាហារផ្សេងទៀតដូចជា ស្ពៃក្តោប មី និងទឹកស៊ីអ៊ីវ ដែលចាត់ទុកថាមានហានិភ័យខ្ពស់នៃការចម្លងរោគ ក៏ត្រូវបានគេយកផងដែរនៅថ្ងៃទី ២៦ ខែមីនា ប៉ុន្តែលទ្ធផលត្រូវបានរំពឹងទុកក្នុងរយៈពេលពីរសប្តាហ៍ទៀតឯណោះ។

សូមជម្រាបជូនថា Polam Kopitiam គឺជាភោជនីយដ្ឋានអាហារបួសបែបម៉ាឡេស៊ីដ៏ពេញនិយមនៅតៃវ៉ាន់។ វាមានសាខាចំនួន ៥ នៅតៃវ៉ាន់ ដែលមានជំនាញក្នុងការបម្រើមុខម្ហូបដូចជាគុយទាវឆា និងការីមាន់។ បច្ចុប្បន្ននេះ ហាងទាំងអស់នៃសង្វាក់ភោជនីយដ្ឋានបានផ្អាកប្រតិបត្តិការ ដើម្បីបម្រើការស៊ើបអង្កេតដោយប៉ូលិសក្នុងតំបន់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរស អាមេរិក ម្នាក់ ដើរកាន់សាកសពជើងមនុស្ស និងហែកទំពាដូចចំណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ៥ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា៥ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សន្តិសុខសង្គម៩ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អានុទីន មាន​ប្រវត្តិសិក្សា ​មុខ​ជំនួញ និង​ នយោបាយ ​មិនធម្មតា នៅ​មុន​​កើតជម្លោះក្ដៅគគុកជាមួយ ផែថងថាន

Sokha Hotels

ព័ត៌មានពេញនិយម