កីឡា
ខានវ៉ៃគុនខ្មែរច្រើនឆ្នាំ ចាន់ រតនា ត្រឡប់វិញឈ្នះខ្សែក្រវាត់មានប្រាក់ជាង២០លានរៀល
កីឡាករគុនខ្មែរចម្រុះកម្ពុជា ចាន់ រតនា បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីវិលត្រឡប់មកកាន់សង្វៀនជាថ្មីបានយកឈ្នះដៃគូ២នាក់ក្នុងមួយរាត្រីដើម្បីគ្រងខ្សែក្រវាត់គុនខ្មែរ IPCC ដែលមានប្រាក់រង្វាន់ និងរង្វាន់លើកទឹកចិត្តជាង២០លានរៀល។

នៅជុំទី១ ចាន់ រតនា បានយកឈ្នះកីឡាករចិន Ke Jingjun ដោយពិន្ទុតាមរយៈការតស៊ូគ្នារហូតដល់៤ទឹក។ សម្រាប់ការប្រកួត៣ទឹកដំបូង អ្នកទាំងពីរបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ដូច្នេះការប្រកួតតម្រូវបន្ថែម១ទឹក។ នៅទឹកទី៤ ចាន់ រតនា ទាត់បានយ៉ាងល្អរហូតទទួលបានជ័យជម្នះដោយពិន្ទុជាឯកច្ឆន្ទៈដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
នៅវគ្គផ្តាច់ព្រ័ត្រ ចាន់ រតនា បានយកឈ្នះកីឡាករម៉ុងហ្គោលី Bat Erdene ដោយពិន្ទុ។ នៅទឹកទី២ អ្នកលេងគុនខ្មែរទាត់ត្រូវពោះឲ្យអាជ្ញាកណ្តាលរាប់កីឡាករម៉ុងហ្គោលី៨ម្តង ហើយនៅទឹកទី៣ កីឡាករម៉ុងហ្គោលីដេញវាយសន្ធាប់យ៉ាងខ្លាំង ប៉ុន្តែមិនអាចធ្វើអ្វីឲ្យគ្រោះថ្នាក់ដល់កីឡាករកម្ពុជាឡើយ។

អ្វីដែលគួរឲ្យកត់សំគាល់ ចាន់ រតនា បានប្រើក្បាច់ពិសេសៗជាច្រើនដូចជានាគវាត់កន្ទុយ ទាត់កាប់ពីលើជាដើមដែលនៅតែល្អ និងមានប្រសិទ្ធភាពដូចកាលរូបគេធ្លាប់ប្រកួតគុនខ្មែរកាលពីជាង៦ឆ្នាំមុន។ នេះជាលើកទី១ហើយដែលរូបគេបានវិលត្រឡប់មកប្រកួតគុនខ្មែរវិញ បន្ទាប់ពីធ្លាប់ប្រកួតគុនខ្មែរចុងក្រោយតាំងពីឆ្នាំ២០១៧។
ពិតជាគួរឲ្យសរសើរ ចាន់ រតនា អាចតស៊ូ២ប្រកួតក្នុងមួយរាត្រី ហើយអ្វីដែលសំខាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជួប Bat Erdene ជាជើងឯកម៉ុងហ្គោលី មានខ្សែក្រវាត់មួយថៃពិភពលោក WMO ខ្សែក្រវាត់ ISKA អន្តរជាតិ និងចុងក្រោយបំផុតខ្សែក្រវាត់កម្រិតពិភពលោក I-1 GP24: Supreme នៅទីក្រុងហុងកុងក្នុងពេលជាមួយ ឈឿង ល្វៃ។

សម្រាប់ការឈ្នះខ្សែក្រវាត់គុនខ្មែរម៉ារ៉ាតុង IPCC នេះ ចាន់ រតនា នៅជុំទី១ទទួលបានប្រាក់ឧបត្ថម្ភ៨លានរៀល នៅវគ្គផ្តាច់ព្រ័ត្រទទួលបានប្រាក់ឧបត្ថម្ភ៨លានរៀលបន្ថែមទៀត ព្រមទាំងមានប្រាក់រង្វាន់ និងប្រាក់តម្លៃខ្លួនបន្ថែមទៀត។ ដូច្នេះរូបគេអាចទទួលបានហោចណាស់២០លានរៀល៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
នយោបាយ៩ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ