កីឡា
មូលហេតុសំខាន់២ ប្រធានគុនខ្មែរអន្តរជាតិ ប្រគល់ភារកិច្ចដល់ លោក វ៉ាត់ ចំរើន និងលោក ខូវ ឆាយ ជាប្រធាន-អគ្គលេខាធិការស្តីទី
សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ បានតែងតាំងលោក វ៉ាត់ ចំរើន ជាប្រធានស្តីទី និងលោក ខូវ ឆាយ ជាអគ្គលេខាធិការស្តីទីរបស់ខ្លួន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។
ការតែងតាំងសមាសភាពថ្នាក់ដឹកនាំថ្មីនេះបានជំរុញឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ដោយសារកាលពីប៉ុន្មានខែមុន សហព័ន្ធគុនខ្មែរអន្តរជាតិ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរហាក់មានសកម្មភាពខ្វែងគំនិតគ្នាតិចតូច។

ពាក់ព័ន្ធនឹងការតែងតាំងសមាសភាពថ្នាក់ដឹកនាំថ្មីនេះ លោកបណ្ឌិត មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«នេះជាការណែនាំពីថ្នាក់លើដើម្បីឲ្យសហព័ន្ធគុនខ្មែរអន្តរជាតិ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែររួបរួមសាមគ្គីគ្នា។ ម្យ៉ាងវិញទៀត ខ្ញុំអត់នៅក្នុងស្រុក។ ខ្ញុំមានបេសកកម្មនៅក្រៅប្រទេស ដូច្នេះតំណែងប្រធាន ខ្ញុំឲ្យឯកឧត្តម វ៉ាត់ ចំរើន ជាប្រធានស្តីទី ពេលខ្ញុំអត់នៅក្នុងស្រុក ដោយសារលោកមានតួនាទីជាអគ្គលេខាធិការ អីចឹងពេលលោកកាន់តំណែងជាប្រធានស្តីទី កន្លែងអគ្គលេខាធិការនៅទំនេរ ហើយឯកឧត្តម វ៉ាត់ ចំរើន បានសម្រេចដាក់ឯកឧត្តម ខូវ ឆាយ ជាអគ្គលេខាធិការស្តីទី។ នេះជាការរួបរួមគ្នា កុំឲ្យមានបញ្ហាខ្វែងគំនិត ឲ្យឯកឧត្តម ខូវ ឆាយ កាន់តួនាទីជាអគ្គលេខាធិការស្តីទីរហូតដល់យើងរៀបចំសន្និបាតដើម្បីរៀបចំសមាសភាពថ្មី»។
លោកបណ្ឌិតបានបញ្ជាក់ថា ៖«អត់មានបញ្ហាអ្វីទេ ដោយសារខ្ញុំនៅក្រៅប្រទេសរហូតដល់ចុងសីហា អីចឹងប្រធានបានលើកជូនឯកឧត្តម វ៉ាត់ ចំរើន ជាប្រធានស្តីទី។ នៅពេលយើងរៀបចំមហាសន្និបាតចុងឆ្នាំនេះ រៀបចំការប្រកួតជើងឯកគុនខ្មែរពិភពលោកប្រចាំឆ្នាំ ដែលសមាជិកទូទាំងពិភពលោកចូលរួម យើងនឹងរៀបចំសម្រួលដើម្បីឲ្យយើងងាយស្រួលក្នុងការបំពេញការងារដើម្បីអភិវឌ្ឍគុនខ្មែរទាំងអស់គ្នា»។

ជារួមមូលហេតុសំខាន់ដែលនាំឲ្យមានការតែងតាំងសមាសភាពថ្មីគឺទី១ លោក មាម រ៉ា ដែលជាប្រធានជាប់រវល់នៅក្រៅប្រទេសច្រើនខែ និងទី២ ចង់ឲ្យសហព័ន្ធគុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែររួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីអភិវឌ្ឍគុនខ្មែរលើឆាកអន្តរជាតិ។
បច្ចុប្បន្ន លោក វ៉ាត់ ចំរើន ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ខណៈ លោក ខូវ ឆាយ ជាប្រធានសហព័ន្ធគុនខ្មែរ និងប្រធានមជ្ឈមណ្ឌលកីឡានៃកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ។
នៅពាក់កណ្តាលឆ្នាំ ២០២៥ លោក ខូវ ឆាយ បានដឹកនាំកីឡាប្រដាល់គុនខ្មែរធ្វើសកម្មភាពនៅក្រៅប្រទេសជាច្រើនទាំងរៀបចំកម្មវិធីប្រកួត និងចាប់ដៃគូជាមួយស្ថាប័នកីឡាផ្សេងៗ។ ជាក់ស្តែងលោកបានដឹកនាំកីឡាករ កីឡាការិនី និងរៀបចំការប្រកួតនៅសហរដ្ឋអាមេរិក២ដង នៅប្រទេសបារាំង អេស្ប៉ាញ អូស្ត្រាលី ជប៉ុន ហុងកុង និងក្រិកជាដើម។ លោកក៏បានចាប់ដៃគូជាច្រើនទៀតនៅសហរដ្ឋអាមេរិក បារាំង ក្រិក អេស្ប៉ាញ ចិន ហុងកុង។ ទាំងនេះជាការបើកផ្លូវដ៏សំខាន់ដើម្បីជំរុញកីឡាគុនខ្មែរឲ្យរីកចម្រើនលើឆាកអន្តរជាតិ ស្របពេលថ្នាក់ដឹកនាំកម្ពុជាកំពុងមានគោលដៅដាក់គុនខ្មែរឲ្យចូលក្នុងកីឡាទ្វីបអាស៊ី និងកីឡាអូឡាំពិក៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


