កីឡា
លោក ខូវ ឆាយ ប្តេជ្ញាធ្វើឲ្យ«ជើងឯកគុនខ្មែរពិភពលោក»កក្រើកជាប្រវត្តិសាស្ត្រ ខណៈគុនខ្មែរជួរមុខ ៤ នាក់ដណ្តើមខ្សែក្រវាត់អាជីព
ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកពិភពលោក លើកទី៦ ប្រចាំឆ្នាំ ២០២៥ ចាប់ផ្តើមពីថ្ងៃទី១០ ដល់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅខេត្តព្រះសីហនុ ដោយមានការប្រកួតកម្រិតមិនអាជីព កម្រិតអាជីព និងដណ្តើមខ្សែក្រវាត់។

ការប្រកួតលើកទី៦ មានប្រទេសចូលរួមប្រកួតបានថយចុះ ដោយសារវិបត្តិព្រំដែនជាមួយប្រទេសថៃ។ តាមការគ្រោងទុក និងប្រទេសដែលបានចុះឈ្មោះច្រើនជាងឆ្នាំមុនៗហើយ ប៉ុន្តែដោយសារមានសង្គ្រាមឈ្លានពានរបស់ថៃបានធ្វើឲ្យប្រទេសមួយចំនួនមិនបានចូលរួម។
ទោះបីជាយ៉ាងណា លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលជាអគ្គលេខាធិការស្តីទី សហព័ន្ធគុនខ្មែរអន្តរជាតិ បានប្តេជ្ញារៀបចំព្រឹត្តិការណ៍ប្រកួតលើកទី ៦ ឲ្យក្លាយជាព្រឹត្តិការណ៍អស្ចារ្យជាប្រវត្តិសាស្ត្រមិនធ្លាប់មាន និងទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ។
លោក ខូវ ឆាយ មានប្រសាសន៍ក្នុងពិធីបើកថា តាមពិតប្រទេសចំនួន ៣៥ ហើយបានចុះឈ្មោះដែលគ្រោងប្រកួតនៅខែធ្នូ ឆ្នាំ ២០២៥ ប៉ុន្តែពេលមានសង្គ្រាមឈ្លានរបស់ថៃ កម្មវិធីប្រកួតត្រូវបានពន្យារពេលមកខែកុម្ភៈ ឆ្នាំ ២០២៦ ហើយប្រទេសមួយចំនួនក៏សម្រេចមិនចូលរួមប្រកួតវិញ ដោយសារពួកគាត់ចំណាយថវិកាសម្រាប់ការកក់សំបុត្រយន្តហោះម្តងហើយ។

លោកបានបញ្ជាក់ថា ៖«នៅពេលនេះមានចំនួន ១៨ ប្រទេសបានចូលរួម ប៉ុន្តែយើងនឹងរៀបចំព្រឹត្តិការណ៍លើកទី ៦ ឲ្យក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូង។ ពិភពលោកនឹងចាប់អារម្មណ៍ ទទួលស្គាល់គុនខ្មែរ»។
ព្រឹត្តិការណ៍ដែលនឹងក្លាយជាការប្រកួតប្រវត្តិសាស្ត្រដំបូងគឺមានការប្រកួតកាន់តែពិសេសជាងឆ្នាំមុនៗ ក្នុងនោះមានការប្រកួតស្ម័គ្រចិត្ត ពាក់កណ្តាលអាជីព និងការប្រកួតកម្រិតអាជីពដែលមានកីឡាករគុនខ្មែរសុទ្ធតែលំដាប់ជួរមុខដើម្បីដណ្តើមខ្សែក្រវាត់។
កីឡាករគុនខ្មែរ ឈឿង ល្វៃ, ឡៅ ចិត្រា, បឺត សង្ឃឹម និង ហាន់ ពី ត្រូវប្រកួតគុនខ្មែរកម្រិតអាជីពដើម្បីដណ្តើមខ្សែក្រវាត់។ នេះជាការប្រកួតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រគុនខ្មែរពិភពលោកដែលបានដំណើរការ ៥ លើកមកហើយ។

ក្រៅពីការប្រកួតដណ្តើមខ្សែក្រវាត់កម្រិតអាជីព ក៏មានការប្រកួតសំខាន់ៗជាច្រើនទាំងដណ្តើមខ្សែក្រវាត់ និងមេដាយ ស្របតាមកម្រិតស្ម័គ្រចិត្ត និងពាក់កណ្តាលអាជីព៕
គូដណ្តើមខ្សែក្រវាត់
- ឈឿង ល្វៃ vs ជេន (អាល្លឺម៉ង់)
- បឺត សង្ឃឹម vs ខេវិន ឡាប៉ាខេន (ហ្វីលីពីន)
- ឡៅ ចិត្រា vs ម៉ីសស៊ី គូប៉ីឡា (បារាំង)
- ហាន់ ពី vs យេសុន មូសស្តាមូ (ឥណ្ឌូណេស៊ី)

អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


