ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលជំរុញឱ្យមន្រ្តីត្រូវប្តេជ្ញាលុបបំបាត់ជំងឺគ្រុនចាញ់តាមគោលដៅកំណត់ត្រឹមឆ្នាំ២០២៥
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមជ្ឈមណ្ឌលជាតិ
ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តត្រូវប្តេជ្ញាលុបបំបាត់ជំងឺគ្រុនចាញ់សម្រេចឱ្យបានតាមគោលដៅត្រឹមឆ្នាំ២០២៥ខាងមុខ។

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត កាលពីថ្ងៃទី០១មេសា លោករដ្ឋមន្ត្រីបានលើកឡើងថាទន្ទឹមនឹងនេះសូមធ្វើការកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ដោយសារជំងឺគ្រុនឈាមឱ្យនៅតិចជាងពាក់កណ្តាលនៃចំនួនជំងឺដែលនឹងរំពឹកទុក នៅឆ្នាំ២០២៤នេះ។
លោករដ្ឋមន្ត្រីក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបន្តប្រឹងប្រែងលុបបំបាត់ជំងឺដង្កូវព្រូននៅតំបន់ដែលមានការចម្លងខ្ពស់ និងបន្តធ្វើការអប់រំសុខភាពជំងឺក្នុងកម្មវិធីទាំងបីដូចជាទប់ស្កាត់មូសខាំ ចម្លងជំងឺគ្រុនចាញ់ លុបបំបាត់ជំរកដង្កូវទឹក និងកែប្រែទំលាប់ប្រជាជន កុំឱ្យហូបសាច់ឆៅ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ
នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងការប្រយុទ្ធនិងទប់ស្កាត់ជំងឺគ្រុនឈាមជំងឺគ្រុនចាញ់ និងជំងឺដង្កូវព្រូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់
ដោយបានលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដើម្បីសុខភាពប្រជាជនកម្ពុជា។
លោករដ្ឋមន្រ្តី ស្នើសុំថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ត្រូវចេះស្រឡាញ់រាប់អានគ្នា ពង្រឹងវិន័យ សាមគ្គី និងឯកភាពផ្ទៃក្នុងដើម្បីនាំមកនូវការរីកចំរើនថែមទៀតនៅក្នុងអង្គភាព៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


