Connect with us

ព័ត៌មានជាតិ

ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ១,៥ លាននាក់ ៖ សិក្ខាកាមចាប់ផ្ដើម​ចុះកម្មសិក្សាតាមក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាពលើការអនុវត្តផ្ទាល់

បានផុស

នៅ

វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ផ្ដើម​បញ្ជូន​សិក្ខាកាម​សិក្សា​ជំនាញ​របស់​ខ្លួន​ចុះ​កម្មសិក្សា​នៅ​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ ដើម្បី​ពង្រឹង​សមត្ថភាព​លើ​ការ​អនុវត្ត​ផ្ទាល់ ផ្សារភ្ជាប់​ជាមួយ​ការ​សិក្សា​ទ្រឹស្ដី​នៅ​ក្នុង​ថ្នាក់។ ការ​ចុះ​កម្មសិក្សា​នេះ បន្ទាប់ពី​សិក្ខាកាម​បាន​និង​កំពុង​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស បាន​ជាង ៣ ខែ រួច​មក​ហើយ ចាប់​តាំងពី​ការ​បើក​បវេសនកាល​កម្មវិធី​សិក្សា​នេះ កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយក​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក យ៉ោក សុទ្ធី បាន​លើក​ឡើង​ថា «វិទ្យាស្ថាន​ខ្ញុំ​បាន​បញ្ជូន​សិក្ខាកាម​ដែល​កំពុង​សិក្សា​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ១,៥ លាន​នាក់ ចុះ​កម្មសិក្សា​នៅ​តាម​ក្រុមហ៊ុន​ឯកជន និង​ការដ្ឋាន​រួច​រាល់​ហើយ កាលពី​ពេល​ថ្មីៗ នេះ​»។

នាយក​វិទ្យាស្ថាន​រូប​នេះ បាន​គូស​បញ្ជាក់​ថា ការ​ចុះ​កម្មសិក្សា​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សិក្ខាកាម​ដែល​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ពីព្រោះ​ការ​ចុះ​កម្មសិក្សា​គឺជា​ការ​ផ្សារភ្ជាប់​ទៅ​នឹង​មេរៀន​ដែល​បាន​សិក្សា​នៅ​ក្នុង​ថ្នាក់ ហើយ​កម្មសិក្សា​ក៏​ជា​ផ្នែក​មួយ​លើ​ការ​ពង្រឹង​សមត្ថភាព​បន្ថែម​ពី​លើ​ការ​អនុវត្ត​នៅ​រោង​ជាង​ដែល​មាន​ស្រាប់​ក្នុង​វិទ្យាស្ថាន​ផង​ដែរ។

លោក​នាយក​វិទ្យាស្ថាន បន្ថែម​ថា មាន ៣ ចំណុច​សំខាន់​នៅ​ពេល​ចុះ​កម្មសិក្សា ទី១.សិក្ខាកាម​អាច​ពិនិត្យ​បរិស្ថាន​ការងារ​នៅ​ជុំវិញ​ខ្លួន​ដែល​ជា​ក្រុមហ៊ុន​ឯកជន។ ទី២.សិក្ខាកាម​អាច​ហាត់​ការ​ផ្ទាល់​ជា​មួយ​ក្រុមហ៊ុន​ឯកជន។ ទី៣.សិក្ខាកាម​មាន​ឱកាស​ជ្រើសរើស​ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន​នោះ​តែម្ដង បន្ទាប់ពី​ហាត់​ការ​រួច។

ទន្ទឹម​នេះ នាយក​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ជិន តារ៉ា ក៏បាន​លើក​ឡើង​ដែរ​ថា «ការ​ចុះ​កម្មសិក្សា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សិក្ខាកាម​សិក្សា​ជំនាញ ហើយ​វា​ក៏​ជា​ឱកាស​សិក្សា​មួយ​សំខាន់​បន្ថែម​ពី​លើ​ការ​អនុវត្ត​ដែល​មាន​ស្រាប់​នៅ​ក្នុង​ថ្នាក់»។

លោក​បន្ថែម​ថា ក្រុមហ៊ុន​ឯកជន នឹង​ធ្វើការ​ជ្រើសរើស​សិក្ខាកាម​ចុះ​កម្មសិក្សា​ទាំងឡាយ​ណា​ដែល​មាន​ឥរិយាបថ​ការងារ​ល្អ​អំឡុង​ពេល​ហាត់​ការ ចូល​ធ្វើការ​ជា​បុគ្គលិក​ក្រុមហ៊ុន​នោះ​ពេញ​សិទ្ធិ​ផង​ដែរ។ ដូច្នេះ​សិក្ខាកាម​ដែល​ចុះ​កម្មសិក្សា​ត្រូវតែ​ធ្វើ​យ៉ាងណា​ខិតខំ​យកចិត្តទុកដាក់​រៀន​សូត្រ ដើម្បី​ទាក់​ចិត្ត​ក្រុមហ៊ុន​ឯកជន​នោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់​តាំងពី​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១,៥ លាន​នាក់ ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ និង​បើក​បវេសនកាល​កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ កន្លងទៅ សិក្ខាកាម​បាន​និង​កំពុង​សិក្សា​ជំនាញ​វិជ្ជាជីវៈ​វគ្គ​ទី ១ បាន​ជាង ៣ ខែ ដោយ​រលូន។ វិទ្យាស្ថាន​បណ្ដុះបណ្ដាល​មួយ​ចំនួន បាន​ចាប់ផ្ដើម​ឱ្យ​សិក្ខាកាម​របស់​ខ្លួន​ចុះ​កម្មសិក្សា​នៅ​តាម​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ ដើម្បី​ពង្រឹង​សមត្ថភាព បន្ទាប់​សិក្សា​ទ្រឹស្ដី​ក្នុង​ថ្នាក់ និង​អនុវត្ត​នៅ​តាម​សាលា​បណ្ដុះបណ្ដាល​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៨ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣៣ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤៧ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម