សន្តិសុខសង្គម
សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ឃាត់ម៉ូតូក្មេងទំនើង កែច្នៃខុសបច្ចេកទេស ១៣ គ្រឿង
នៅមុនពេលចូលឆ្នាំខ្មែរ មានក្រុមក្មេងទំនើងជាច្រើននាក់ បាននាំគ្នាកែច្នៃបំពាក់ស៊ីម៉ាំងម៉ូតូលឺខ្លាំងៗ ម៉ូតូខ្លះកែឆ្នៃខុសបច្ចេកទេស បង្កចលាចលដល់សង្គម ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក ឃាត់បានម៉ូតូ១៣គ្រឿង យកមកអប់រំនៅអធិការស្រុកស្វាយចេក បើនៅតែមានបន្ត និងចាត់វិធានការទៅតាមច្បាប់។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា អនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកបានដាក់បទបញ្ជាដល់ អធិការនគរបាលទាំង ៩ក្រុង ស្រុក ត្រូវចុះអនុវត្តន៍ និងធ្វើការបង្ក្រាបរាល់បទល្មើស ពិសេសបទល្មើសព្រហ្ម និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឈានចូលមកដល់។
លោកវរសេនីយ៍ឯក ជា ស្លូញ បានឲ្យដឹងបន្តទៀតថា អនុវត្តន៍បទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទីលោកបានដឹកនាំកម្លាំងនគរបាលស្រុកស្វាយចេកមួយក្រុមចុះបង្ក្រាបរាល់បទល្មើសផ្សេងក្នុងនោះបានឃាត់ខ្លួនក្មេងទំនើង ជាម្ចាស់ម៉ូតូ បានចំនួន១៣គ្រឿង បានបំពាក់ខុសលក្ខណៈបច្ចេកទេសដាក់សុីម៉ាំងលឺខ្លាំងៗ យកមកអធិការដ្ឋាននគរបាលស្រុកស្វាយចេក។

លោកវរសេនីយ៍ឯក ជា ស្លូញ បានឲ្យដឹងបន្តទៀតថា ម៉ូតូទាំង១៣គ្រឿងនេះ មានបំពាក់ស៊ីម៉ាំងលឺខ្លាំងចំនួន៨គ្រឿង និងម៉ូតូអត់ហ្រ្វាំងចំនួន៥ គ្រឿង សរុបចំនួន១៣គ្រឿង ម៉ូតូទាំងនេះត្រូវបានឃាត់ទុកកាលពីក្នុងអំឡុងពេលមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លុះនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤នេះ លោកបានឲ្យម្ចាស់ចូលមកដោះស្រាយ និងឲ្យម្ចាស់រៀបចំម៉ូតូឲ្យបានដូចដើមវិញ។
ក្រោយធ្វើការអប់រំណែនាំរួច លោកបានប្រគល់ម៉ូតូជូនទៅម្ចាស់ដើមវិញ ប៉ុន្តែបើក្នុងករណីមិនរាងចាលបើម្ចាស់នៅតែបន្តសកម្មភាព បើកម៉ូតូមានបំពាក់គ្រឿងបំពងសម្លេងលឺខ្លាំងរំខានគេឯងបង្កអសន្តិសុខដល់សង្គមទៀតនោះសមត្ថកិច្ចនឹងមានចំណាត់ការទៅតាមផ្លូវច្បាប់៕



អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៩ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ