ព័ត៌មានជាតិ
ក្រសួងការងារ នឹងចុះផ្សព្វផ្សាយឱកាសការងារតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សា ចាប់ពីថ្ងៃទី ២២-៣០ មេសា
មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចុះផ្សព្វផ្សាយពីឱកាសការងារ និងផ្តល់សេវាការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២២-៣០ ខែមេសា ឆ្នាំ ២០២៤។

អាស្រ័យហេតុនេះ សូមយុវជន សិស្ស/និស្សិត ត្រៀមចុះឈ្មោះរកការងារ និងប្រឹក្សាយោបល់អំពីការងារ និងអាជីព ជាមួយមជ្ឈមណ្ឌលការងារចល័តតាមរយៈលេខ ០១២ ៩០៦ ៦៦៤/០៨៦ ៨៦០ ០៦៦។
បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ចំពោះកាលវិភាគ នៃការចុះផ្សព្វផ្សាយពីឱកាសការងារ និងផ្តល់សេវាការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានារួមមាន ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សាកលវិទ្យាល័យឯកទេស នៃកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា។ ថ្ងៃទី ២៣ មេសា នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យមេគង្គកម្ពុជា សាកលវិទ្យាល័យវេស្ទើន សាកលវិទ្យាល័យពុទ្ធិសាស្ត្រ និង សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ថ្ងៃទី ២៤ មេសា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប វិទ្យាស្ថានជាតិសង្គមកិច្ច សាកលវិទ្យាល័យធនធានមនុស្ស និង សាកលវិទ្យាល័យកម្ពុជា។ ថ្ងៃទី ២៥ មេសា នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យអន្តរជាតិ។ ថ្ងៃទី ២៦ មេសា នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យបៀលប្រាយ និង មូលដ្ឋានខណ្ឌមានជ័យ។ ថ្ងៃទី ២៩ មេសា នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា និងថ្ងៃទី ៣០ មេសា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប វិទ្យាស្ថានជាតិសង្គមកិច្ច សាកលវិទ្យាល័យធនធានមនុស្ស និងសាកលវិទ្យាល័យកម្ពុជា៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន