Connect with us

សន្តិសុខសង្គម

ឆេះសិប្បកម្មឈើមួយកន្លែង សមត្ថកិច្ចរកមូលហេតុមិនទាន់ឃើញ

បានផុស

នៅ

សិប្បកម្ម​ឈើ​មួយ​កន្លែង​មាន​សម្ភារៈ​ជាច្រើន​រួម​ជាមួយ​នឹង​ឈើ​ប្រណិត​ដែល​រក្សាទុក​ក្នុង​ទីនោះ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់ ហើយ​មកទល់​ពេលនេះ សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហាញ​អំពី​មូលហេតុ​នៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ នៃ​គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ២៦ ខែ​មេសា ឆ្នាំ ២០២៤ វេលា​ម៉ោង​ប្រហែល ២៣ និង ២០ នាទី ចំណុច​ភូមិ​តា​សាញ​ជើង ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្ត​បាត់ដំបង។

ករណី​អគ្គិភ័យ​ខាង​លើ​នេះ បណ្តាល​ឲ្យ​ឆេះ​រោង​ជាងឈើ របស់ ឈ្មោះ ឈួ សំអាត អាយុ ៥៥ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ប៊ុន ចាន់ថា អាយុ ៤៥ ឆ្នាំ ដែល​រោង​សិប្បកម្ម​នេះ​មាន​ទំហំ ១៥x២០ ម៉ែត្រ។

ដោយឡែក​សម្ភារៈ​ខូចខាត​រួមមាន ៖ ម៉ូទ័រ ០៦ គ្រឿង ម៉ាស៊ីន ០២ គ្រឿង ម៉ាស៊ីន​វាល ០១ គ្រឿង តាប ០១ ឈើ​ប្រណិត ០៥ ម៉ែត្រ​គូប គ្រែ​ប្រអប់ ០៤ ទ្វារ ២៦ ផ្ទាំង និង​ដើម​ទុរេន ០៥ ដើម។

ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ឆេះ​រោង​ជាងឈើ​នេះ មិន​ទាន់​ស្រាវជ្រាវ​ដឹង​នៅឡើយ​ទេ ដោយ ភ្លាមៗ នោះ សមត្ថកិច្ច បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ទៅ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដទៃ​ទៀត៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៦ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម