ព័ត៌មានជាតិ
កូវីដរាលដាលដល់ ០៣ ខេត្តក្រុង អ្នកឆ្លងបន្តកើនឡើងជារៀងរាល់ថ្ងៃ
ការផ្ទុះកូវិដក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ បានរាលដាលដល់ខេត្តក្រុងចំនួន ០៣ គិតត្រឹមថ្ងៃ ២៤ កុម្ភៈ ២០២១។
រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ត្រូវបានដាក់ក្នុងការប្រុងប្រយ័ត្ន បន្ទាប់ពីរកឃើញអ្នកពាក់ព័ន្ធ និងអ្នកឆ្លងកូវីដ ១៩ជាបន្តបន្ទាប់។

រាជធានីភ្នំពេញមានអត្រាអ្នកឆ្លងខ្ពស់បំផុត ដែលមកដល់ពេលនេះមានជាង ១០០ ករណី ក្នុងចំណោម ១៣៧ នាក់ ហើយខេត្តព្រះសីហនុ ទើបរកឃើញករណីឆ្លងជាលើកដំបូងលើស្រ្តីជនជាតិចិន ០២ នាក់។
ការផ្ទុះក្នុងសហគមន៍ ២០ កុម្ភៈ លើកនេះមានសភាពធ្ងន់ធ្ងរ។ គួរឲ្យបារម្ភនោះ កូវិដបំប្លែងខ្លួនត្រូវបានរកឃើញលើជនរងគ្រោះចំនួន ០៦ ករណី ដែលមន្រ្តីសុខាភិបាលលើកឡើងពិបាកគ្រប់គ្រង និងមានការឆ្លងរាលដាលលឿន។
ចុចអាន៖ ម៉ោង ៣ ទាបភ្លឺ ទទួលព័ត៌មានអ្នកឆ្លងកូវីដ ១៥ នាក់ទៀត មន្រ្តីកំពុងស្វែងរកមកព្យាបាល
ដោយសារចំនួនអ្នកឆ្លងកើនឡើងជារៀងរាល់ថ្ងៃ រដ្ឋាភិបាលបានបញ្ជាឲ្យផ្អាកបណ្តោះអាសន្នសាលារៀនក្នុងរាជធានីនិងខេត្តកណ្តាលយ៉ាងតិច២សប្តាហ៍។ ទីតាំងចំនួន ៤៧ ក្នុងក្រុងភ្នំពេញ ត្រូវបានអាជ្ញាធរចុះបិទភ្លាមៗ ដោយសារមានពាក់ព័ន្ធអ្នកឆ្លងកូវីដ។
បន្តចុចអាន៖ លម្អិតឈ្នោះទីតាំងថ្មីៗជាង ៤៧ កន្លែងទៀត សង្ស័យមានអ្នកឆ្លងកូវីដ ១៩ អាជ្ញាធរបានចុះបិទ
ការរៀបចំពិធីមង្គលការក៏ស្នើឲ្យមានការពន្យាពេល ឬក៏កាត់បន្ថយចំនួនមនុស្សចូលរួម។ រដ្ឋាភិបាលបានអំពាវនាវប្រជាពលរដ្ឋ បើមិនមានការចាំបាច់កុំចាកចេញពីផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងបន្តចូលសហគមន៍កាន់តែធ្ងន់ធ្ងរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់