Connect with us

ជីវិតកម្សាន្ដ

តួ ចាំងគីម ថា រាល់ល្ងាចញ៉ាំតែទំពាំងបាយជូរ ដើម្បីរក្សារាងស្វែល ទោះស្ថិតក្នុងវ័យ ៥៣ ឆ្នាំ

បានផុស

នៅ

តារាសម្តែងកូរ៉េ Lee Young Ae ដែលត្រូវបានគេស្គាល់ថាជាតួ Seo Jang Geum ឬចាំងគីម នៅក្នុងរឿងភាគបុរាណឆ្នាំ ២០០៣ Jewel In The Palace ថ្វីបើមានអាយុ៥៣ឆ្នាំហើយក្ដី ប៉ុន្តែនៅតែបន្តទាក់ទាញមនុស្សជាច្រើនជាមួយនឹងរូបរាងដ៏ក្មេងខ្ចី និងរាងស្លីមស្អាត។

តារា​រូប​នេះ​បាន​រៀបការ​ជាមួយ​អ្នក​ជំនួញ​ជនជាតិ​អាមេរិកាំង Jeong Ho Young ក្នុង​ឆ្នាំ ២០០៩ ហើយ​បាន​ស្វាគមន៍​កូន​ភ្លោះ​ប្រុស​ស្រី​មួយ​គូ​ក្នុង​ឆ្នាំ ២០១១។ ថ្មីៗនេះ Young Ae បានបង្ហាញខ្លួននៅក្នុងកម្មវិធីជជែករបស់ Carol Cheng ដែលមានឈ្មោះថា The Do Show ដែលជាកន្លែងដែលនាងត្រូវបានគេសួរអំពីអាថ៌កំបាំងនៃរូបរាងវ័យក្មេងជារៀងរហូតរបស់នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលនោះពិធីករបានចោតសួរទៅកាន់រូបនាងថា “មានពាក្យចចាមអារ៉ាមថា នៅពេលអ្នកតមអាហារ អ្នកផឹកទឹក ១០ កែវក្នុងមួយថ្ងៃ ហើយញ៉ាំតែទំពាំងបាយជូរសម្រាប់អាហារពេលល្ងាច។ តើពិតឬ? ​

Young Ae ញញឹម​​ ហើយបាន​ឆ្លើយ​ថា «នោះ​មិន​ដូច្នោះពេក​ទេ! ជា​យូរ​មក​ហើយ​កាល​ខ្ញុំ​នៅ​ក្មេង នោះជា​​​ជា​វិធីដែលខ្ញុំប្រើសម្រាប់តមអាហារ​។ ប៉ុន្តែមកដល់ពេលនេះ វាជារឿងសំខាន់ក្នុងការញ៉ាំអាហារល្អ ហាត់ប្រាណ ប្រើផលិតផលថែរក្សាស្បែកល្អ និងគ្រប់គ្រងកម្រិតស្ត្រេសរបស់មនុស្សម្នាក់ផងដែរ។ នោះ​ជា​រឿង​សំខាន់​បំផុត»។

លើសពីនេះតឿតដែរ នាងក៏បានរៀបរាប់ផងដែរថា កូនស្រីរបស់នាងដែលមានអាយុ ១៣ ឆ្នាំឆ្នាំនេះ គឺជាអ្នកគាំទ្រដ៏ធំរបស់ក្រុមចម្រៀងបុរស K-pop Tomorrow X Together (TXT) ហើយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមកម្មវិធី showbiz ។ Young Ae ជឿ​ថា​​កូន​ស្រី​គួរ​ផ្តល់​អាទិភាព​លើ​ការ​សិក្សា​មុន​នឹង​សម្រេច​ចិត្ត​ថា​នាង​ពិត​ជា​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ​ដូចម្ដាយឬយ៉ាងណានោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ខ្សែភាពយន្តកូរ៉េ “The Roundup Punishment” ឆ្ពោះទៅរកភាពជោគជ័យ ឈានដល់បំបែកកំណត់ត្រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៦ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៦ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម