ព័ត៌មានជាតិ
លោកបណ្ឌិត យង់ ពៅ លើកទឹកចិត្តដល់អ្នកជំនាញបុរាណវិទ្យា ប្រឹងប្រែងបន្តទៀតលើកិច្ចការបុរាណវិទ្យា ដើម្បីប្រជាជាតិកម្ពុជា
លោកបណ្ឌិត យង់ ពៅ លើកទឹកចិត្តដល់អ្នកជំនាញបុរាណវិទ្យាទាំងឡាយ ប្រឹងប្រែងបន្តទៀតលើកិច្ចការបុរាណវិទ្យា ដើម្បីប្រជាជាតិកម្ពុជា និងដើម្បីជាភស្តុតាងប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ។ លោកលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យា៖ របកគំហើញថ្មីនៅក្រៅរាជធានីអង្គរ នៅសាលទន្លេសាបនៃអគារខេមរវិទូ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា គុណតម្លៃស្រាវជ្រាវបុរាណវត្ថុវិទ្យាផ្សេងៗ បានចូលរួមចំណែកលើ ៥ចំណុច សំខាន់ៗ ដូចជា ទី១-ពង្រឹងនិងបង្កើនស្មារតីស្នេហាជាតិ។ ទី២-ឯកសារប្រវត្តិសាស្រ្តត្រូវបានចងក្រងសម្រាប់កូនចៅជំនាន់ក្រោយ។ ទី៣-ការគាស់កកាយនិងលាតត្រដាងអាថ៌កំបាំងប្រជាជាតិ។ ទី៤-លើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិ និងរឹតបណ្តឹងចំណងសាមគ្គីភាពជាតិ និងទី៥-ចូលរួមចំណែកជំរុញវិស័យសេដ្ឋកិច្ចតាមរយៈទេសចរណ៍។
លោកបណ្ឌិត យង់ ពៅ ក៏បានរម្លឹកផងដែរថា នាសម័យកាលអង្គរដ៏រុងរឿង ព្រះមហាវីរៈមហាក្សត្រខ្មែរនិងនាម៉ឺនមន្រ្តីទាំងឡាយ តែងតែយកចិត្តទុកដាក់ខ្ពស់លើការរៀបចំប្រព័ន្ធមេទឹក ពោលគឺផ្តល់តម្លៃចម្បងលើគុណប្រយោជន៍ និងគុណតម្លៃនៃទឹក ដោយសារតែទឹកពិតជាបានចូលរួមចំណែកជាខ្លាំងក្នុងការដឹកនាំរដ្ឋ ប្រព័ន្ធធារ៉ាសាស្រ្ត និងវិស័យកសិកម្មជាដើម។ ទាក់ទងនឹងចំណុចនេះ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ដោយសារតែទីស្ថានបុរាណវិទ្យាមានសារៈសំខាន់ជាខ្លាំងសម្រាប់ប្រជាជាតិទាំងមូល។ ដូច្នេះនេះ គ្រប់គ្នាចាំបាច់ត្រូវតែអភិរក្សតំបន់ទាំងនោះ ដោយបញ្ឈប់ការសាងសង់សំណង់ផ្សេងៗលើតំបន់ប្រវត្តិសាស្រ្តទាំងនោះ ព្រោះការសាងសង់ពីលើតំបន់បុរាណវិទ្យា ពិតជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភស្តុតាងប្រវត្តិសាស្រ្តរបស់ប្រជាជាតិ។

លើសពីនេះ លោកបណ្ឌិត យង់ ពៅ ក៏បានបញ្ជាក់ដែរថា សូម្បីតែ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបក៏មានទីតាំងតំបន់ប្រវត្តិជាច្រើនផងដែរ ដូចជាតំបន់ឡស្លដែកសម័យអង្គរជាដើម។ លោកបានបន្ថែមថា ដោយមើលឃើញពីមូលហេតុដ៏សំខាន់នេះផងដែរ ទើបរាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់លើការអភិរក្សដែនដីតំបន់ឧទ្យាន៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


