ព័ត៌មានជាតិ
ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះទស្សនកិច្ចសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅឃុំកន្តួត
គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើទស្សនកិច្ចនៅសហគមន៍កសិកម្មទំនើបស្រូវនាងអំ ស្ថិតនៅស្រុកស្វាយលើ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៃខេត្តសៀមរាប។
លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានឲ្យដឹងនៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះថា តំបន់ដែលធ្វើស្រូវនិងអំ ក្នុងភូមិសាស្ត្រនៃឃុំកន្ទួត ស្រុកស្វាយលើ នេះគឺប្រធានសហគមន៍ស្រូវនិងអំ បានស្នើសុំច្បាប់ទម្លាប់ត្រឹម។
លោកបន្តថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មានគោលបំណងរៀបចំគិតគូរធ្វើយ៉ាងណា ដើម្បីឲ្យប្រជាកសិករនៅតំបន់នោះមានការងារធ្វើជាពិសេស យើងត្រូវនាំគ្នាអភិរក្សពូជស្រូវនាងអំ នេះដើម្បីកុំឲ្យដាច់ពូជ។ លោកក៏បានសំណូមពរឲ្យសាធារណជនក៏ដូចជាអ្នកសារព័ត៌មានមេត្តាជ្រាបថា ដីនៅតំបន់នោះគឺសហគមន៍បានទិញពីពលរដ្ឋដែលមានប្លង់ត្រឹមត្រូវ។មិនមែនជាដីដែលជាប់ពាក់ព័ន្ធតំបន់ការពារឬគម្របព្រៃឈើអ្វីនោះទេ។
លោកបញ្ជាក់ទៀតថា គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺមានគោលបំណងសំខាន់នៃកម្មវិធីទស្សនកិច្ចរបស់ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងលើកទឹកចិត្តដល់ សហគមន៍កសិកម្មទំនើប ដែលជាសហគមន៍កសិកម្មទំនើបដំបូងនៅកម្ពុជា ដែលត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសម្របសម្រួលបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីអនុវត្តកម្មវិធីគោលនយោបាយទី៦ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ស្តីពីការអភិវឌ្ឍសហគមន៍កសិកម្មទំនើប៕
ដោយ ៖ ជុន កុសល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


