ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នៃក្រុមការងារសមាជិកនីតិបុគ្គល ជា អង្គការ សមាគមចំណុះគណៈកម្មាធិការកណ្តាល ស.ស.យ.ក
កាលពីរសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នៃក្រុមការងារសមាជិកនីតិបុគ្គល ដែលជា អង្គការ សមាគមចំណុះគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅមជ្ឈមណ្ឌលម៉ានី។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្ដីសោមនស្សរីករាយចំពោះសមាជិក សមាជិកា ដែលបានមកចូលរួមកិច្ចប្រជុំនាឱកាសនោះ។ ឯកឧត្ដម បានមានប្រសាសន៍ថា របបប្រជុំបែបនេះ នឹងបន្តនៅថ្ងៃអនាគតបន្ថែមទៀត ដើម្បីតាមដានវឌ្ឍនភាពការងារ ស្តាប់របាយការណ៍ បញ្ហាប្រឈម ក៏ដូចជាស្វែងរកដំណោះស្រាយរួមគ្នា របស់ក្រុមការងារសមាជិកនីតិបុគ្គល ដែលជាអង្គការ សមាគម។
ឯកឧត្ដម ក៏បានគូសបញ្ជាក់ផងដែរថា បើទោះបីសមាជិក សមាជិកា ដែលចូលរួមទាំងអស់គ្នា នាឱកាសនោះ មានភារកិច្ចផ្សេងគ្នា តួនាទីខុសគ្នាក្តី ការងារមមាញឹកយ៉ាងណា ក៏សមាជិក សមាជិកា នៅតែបន្ថែមពេលវេលាពីការងារស្នូល ចូលរួមចំណែកជាមួយសង្គមជាតិ ក្រោមឆ័ត្រតែមួយរបស់ស.ស.យ.ក ដែរ។

ក្រោយពីស្តាប់របាយការណ៍របស់ សមាជិក សមាជិកា អង្គប្រជុំ ឯកឧត្ដម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលសមាជិក សមាជិកា និង ថ្នាក់ដឹកនាំតាមបណ្តាស្ថាប័ន-អង្គការ សមាគមទាំងអស់ សម្រេចបាននាពេលកន្លងមក ជាពិសេស ថ្លែងអំណរគុណចំពោះការចូលរួមចំណែកជាសកម្មភាព ក៏ដូចជាបេសកកម្មនានា ស្របជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នាពេលកន្លងមក។ ទន្ទឹមនឹងនោះ ឯកឧត្ដម បានគូសបញ្ជាក់ផងដែរថា សមាជិកនីតិបុគ្គលនីមួយៗ សុទ្ធតែមានបទពិសោធ ប្រវត្តិ និងភាគជោគជ័យរៀងៗ ខ្លួន ដែលនេះជាធាតុចូល និងមេរៀន សម្រាប់ក្រុមការងារ ក្នុងការពិចារណាយកទៅប្រើប្រាស់ស្របតាមទិសដៅក្នុងការរៀបចំកម្មវិធី ស.ស.យ.ក។
សូមបញ្ជាក់ថា យោងលក្ខន្តិកៈសហភាពសហព័ន្ធយុវជនកម្ពុជា សមាជិកភាពរបស់ ស.ស.យ.ក រួមបញ្ចូលផងដែរនូវ សមាជិកជានីតិបុគ្គល ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងយុវជន។ គិតមកដល់បច្ចុប្បន្ន ស.ស.យ.ក មានសមាជិកជានីតិបុគ្គល ចំនួន ១៦ ដែលជាអង្គការ សមាគម ក្នុងព្រះរាជាណាចក្រកម្ពុជា មានបេសកកម្ម និងទស្សនវិស័យស្រដៀងនឹង ស.ស.យ.ក គឺការចូលរួមសកម្មភាពក្នុងបុព្វហេតុសង្គមជាតិ និងប្រជាជន។ ដោយឡែកពិធីសំណេះសំណាលនាឱកាសនេះ មានគោលបំណងបង្កើនភាពស្និទ្ធស្នាល និងការចែករំលែកបទពិសោធ និងរៀនសូត្រពីគ្នាទៅវិញទៅមកផងដែរ៕
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


