Connect with us

កីឡា

ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ក្រុម​បាល់ទាត់​ ស.ស.យ.ក​ អលស្តារ​ បង្កើតឡើងក្រោមស្មារតី «កីឡា មិត្តភាព សប្បុរសធម៌»​

បានផុស

នៅ

ឯកឧត្តម​ ហ៊ុន​ ម៉ានី​ នា​ល្ងាច​ថ្ងៃ​ទី១៤​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ បាន​ប្រកាស​ទទួល​ស្គាល់​សមាសភាព​ក្រុម​បាល់ទាត់ ស.ស.យ.ក​ អលស្តារ​ (UYFC All STAR) និង​អបអរសាទរ​ចំពោះ​ការ​បង្កើត​ក្រុម​នេះ​ឡើយ​ក្នុង​ស្មារតី​ «កីឡា មិត្តភាព សប្បុរសធម៌»។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ពិធីប្រកាស

ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​បាន​លើក​ឡើង​ថា​ ដោយ​ផ្អែក​លើ​ការ​រីកចម្រើន​នៃ​សកម្មភាព​ក្រុម​បាល់ទាត់​ ស.ស.យ.ក​ អលស្តារ​ (UYFC All STAR)​ នេះ​ត្រូវ​បាន​សម្រេច​បង្កើត​ឡើង​ជា​ផ្លូវការ​ជា​ជំហានៗ​រហូត​ដល់​នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ចំពោះ​សមាសភាពសមាជិក​គឺ​មាន​សរុប ៨៧រូប​ដែល​មក​ពី​គ្រប់មជ្ឈដ្ឋាន​រួម​មាន​ថ្នាក់ដឹកនាំ​ និង​សមាជិក​សកម្ម​របស់​ ស.ស.យ.ក ​មន្ត្រីរាជការ​ ពាណិជ្ជករ​ សិល្បករ​ កីឡាករ​អាជីព​ អតីតកីឡាករអាជីព​ និង​កីឡាករ​មក​ពី​ក្រុមផ្សេងៗ​ផង​ដែរ។​

ទិដ្ឋភាព​ពិធីប្រកាស

ក្រុម​បាល់ទាត់​ ស.ស.យ.ក​ អលស្តារ​ (UYFC All STAR)​ បង្កើតឡើងក្រោមស្មារតី «កីឡា មិត្តភាព សប្បុរសធម៌»​ និង​បង្កើន​សាមគ្គីភាព​ជាតិ។​ នា​ពេល​កន្លង​មក​សហភាពសហព័ន្ធយុវជនកម្ពុជា​(ស.ស.យ.ក)​ បាន​បង្កើត​ពាន​រង្វាន់​បាល់ទាត់​ និង​សកម្មភាព​ជំរុញ​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទាត់​ជា​ច្រើន​រួច​មក​ហើយ​ពិសេស​ការ​បំផុស​សា្មរតី​សាមគ្គីភាព​ និង​ចូលរួម​លើ​កិច្ចការ​សប្បុរធម៌​នានា។​ បន្ត​ទៅ​មុខ​ទៀត​ក្រុម​បាល់ទាត់​មួយ​នេះ​នឹង​មាន​រៀបចំ​ការ​ប្រកួត​ជា​ច្រើន​ទៀត​ជា​មួយ​បណ្ដា​ក្រុម​បាល់ទាត់​ផ្សេងៗ​ដើម្បី​រឹតចំណង​មិត្តភាព​ និង​ការងារ​សប្បុរធម៌។​

ទិដ្ឋភាព​ពិធីប្រកាស

បញ្ជាក់​ដែរ​ថា​ នៅ​ល្ងាច​ថ្ងៃ​ទី១៤​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ នេះ​ ស.ស.យ.ក​ ដែល​មាន​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ជា​ប្រធាន​បាន​ចូលរួម​ពិធី​ប្រកាស​ទទួល​ស្គាល់​សមាសភាព​នៃ​ក្រុម​បាល់ទាត់​ ស.ស.យ.ក​ អលស្តារ​ (UYFC All STAR)​ ចាប់​ពី​ពេល​នេះ​តទៅ។​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ជា​ប្រធាន​ក្រុម​ និង​មានសមាជិកសរុប​ ៨៧ រូប​ដែល​នឹង​រួម​ចំណែក​ដំណើរ​ការ​សកម្មភាព​ និង​អភិវឌ្ឍន៍​ក្រុម​នេះ​តទៅ​ថ្ងៃ​ខាង​មុខ៕​

ទិដ្ឋភាព​ពិធីប្រកាស

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម