ព័ត៌មានជាតិ
អាជ្ញាធរខេត្តឧត្ដរមានជ័យ នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មណាដែលមិនគោរពតាមណែនាំរបស់ក្រសួងក៏ដូចជារាជរដ្ឋាភិបាល
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំក្រុមការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រោមអធិបតីភាព ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានក្រុមការងារជំរុញណែនាំ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ខេត្ត នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកាក្រុមការងារ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឌី រ៉ាដូ បានមានប្រសាសន៍ថា ផ្អែកតាមលិខិតលេខ០៩៦ ស ជណ.អ គ ឧ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ស្តីពីការបន្តពង្រឹងវិធានការបិទផ្អាកអាជីវកម្ម KTVក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) និងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត អាជ្ញាធរក្រុងស្រុកត្រូវចុះត្រួតពិនិត្យបណ្តាអាជីវកម្មសេវាកម្មទេសចរណ៍ ជាពិសេសក្លឹបកម្សាន្តKTV ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនស្របតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងវិធានច្បាប់នានា។ ស្ថានភាពជំងឺកូវីដ-១៩នៅព្រះរាជាណាចក្រកម្ពុជាយើងមានការផ្ទុះឡើង នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ធ្ងន់ធ្ងរជាងលើកមុនៗ ដោយសារតែមានការលួចបើកធ្វើអាជីវកម្មក្លឹបកម្សាន្តKTV។

អង្គប្រជុំសម្រេចបានលទ្ធផល ដូចខាងក្រោម៖
ផ្សព្វផ្សាយខ្លឹមសារ របស់ក្រសួងទេសចរណ៍ ស្តីពីការបន្ត ពង្រឹងវិធានការបិទផ្អាកអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត (រង្គសាល និងឌីស្កូតែក) និងបៀរហ្គាឌិន និងការត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំ ពីសំណាក់ក្រុង ស្រុកទាំង៥។
-អាជ្ញាធរក្រុងស្រុកបន្តជំរុញ ការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្ម ទេសចរណ៍ក្នុងខេត្តជាពិសេសការធ្វើអាជីវកម្មក្លឹបកម្សាន្តKTV ដែលជាដើមចមធ្វើឲ្យផ្ទុះជំងឺកូវីដ១៩នាពេលថ្មីៗនេះ។
-អាជ្ញាធរក្រុងស្រុកស្នើសុំការយោគយល់និងអធ្យាស្រ័យពីម្ចាស់អាជីវកម្មក្លឹបកម្សាន្តរហូតមានការជូនដំណឹងសារជាថ្មីពីរាជរដ្ឋាភិបាលឬស្ថានភាពកូវីដត្រូវបានបញ្ចប់។
-មន្ទីរទេសចរណ៍ក៏ដូចអាជ្ញាធរក្រុងស្រុកត្រូវណែនាំដល់បណ្តាអាជីវកម្មសេវកម្មទេសចរណ៍សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានជាដើមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល។
-អាជ្ញាធរខេត្តនឹងត្រួតពិនិត្យនូវបណ្តាអាជីវកម្មសេវាកម្មទេសចរណ៍ទាំងឡាយណាដែលមិនគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្ត និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអាជីវកម្មទាំងអស់នោះស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ប្រធានអង្គប្រជុំ ក៏បានធ្វើការផ្ដាំផ្ញើដល់សមាជិក សមាជិកានៃអង្គប្រជុំត្រូវចូលរួមអនុវត្តតាមប្រសាសន៍សម្តេចតេជោ នូវវិធានការណ៍”៣ការពារ ៣កុំ” ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំផងដែរ៕
អត្ថបទ ៖ ចាន់ ធី





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២១ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ