ព័ត៌មានអន្ដរជាតិ
ប្រទេសចំនួន ១៤៥ ទៀតប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
គិតត្រឹមពេលនេះមានប្រទេសចំនួន ១៤៥ ហើយ បន្ទាប់ពីន័រវេស អេស្ប៉ាញ និងអៀរឡង់ដែលប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដើម្បីជាផ្នែកមួយនៃកិច្ចចរចាសន្តិភាពជាមួយអ៊ីស្រាអែល ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែឧសភា ។

ប្រទេសចំនួន ១៤៥ ក្នុងចំណោមរដ្ឋសមាជិក ១៩៣ របស់អង្គការសហប្រជាជាតិ (UN) ដែលបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន រួមមានប្រទេសមជ្ឈិមបូព៌ា អាហ្រ្វិក និងអាស៊ីជាច្រើន លើកលែងតែសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូងប៉ុណ្ណោះ ។
សហរដ្ឋអាមេរិកបានប្រើការវេតូរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីរារាំងការចរចាឲ្យប៉ាឡេស្ទីនក្លាយជារដ្ឋសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ ។

គួរបញ្ជាក់ថាឆ្នាំ កាលពី ១៩៨៨ ប្រទេសអាល់ហ្សេរីបានក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់ជាផ្លូវការនូវរដ្ឋឯករាជ្យប៉ាឡេស្ទីន ក្រោយមកក៏មានប្រទេសជាច្រើនទៀតប្រកាសទទួលស្គាល់ជាបន្តបន្ទាប់ ។
ចំណែកការទទួលស្គាល់នាពេលថ្មីៗនេះវិញ គឺដោយសារតែកាវាយលុកឥតឈប់ឈររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាដែលបានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់បានស្លាប់ ហើយកត្តានេះហើយទើបបង្កើនការគាំទ្របន្ថែមទៀតនៅអឺរ៉ុបជុំវិញភាពជារដ្ឋប៉ាឡេស្ទីន ។
ជាកស្ដែង ប្រទេសន័រវេស អេស្ប៉ាញ និងអៀរឡង់កាលពីថ្ងៃអង្គារបានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ខណៈប្រទេសម៉ាល់តា និងស្លូវេនីក៏បានសម្តែងការត្រៀមខ្លួនដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅពេលដ៏សមស្របណាមួយផងដែរ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


