Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាលណែនាំថ្នាក់ដឹកនាំ និងមន្រ្តីលើកកម្ពស់ការផ្តល់សេវាប្រកបដោយក្រមសីលធម៌ និងប្រសិទ្ធភាពខ្ពស់

បានផុស

នៅ


លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ត្រូវផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋប្រកបដោយក្រមសីលអមធម៌ គុណភាព និងប្រសិទ្ធភាពខ្ពស់ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានភាពកក់ក្តៅ និងមានជំនឿជឿជាក់មកលើសេវាសាធារណៈរបស់យើងបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ ខែមិថុនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តកាលពីរសៀលថ្ងៃទី០៣មិថុនា លោករដ្ឋមន្ត្រីបានណែនាំដល់អង្គភាពថា្នក់ជាតិក៏ដូចជាគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ
ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់កុំឱ្យមានការធ្វេសប្រហែស ឬប្រព្រឹត្តកំហុសណាមួយ ដែលប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងសូមបុរេសកម្មចំពោះវិស័យសុខាភិបាលរួមទាំងវិស័យឯកជន។

ក្នុងនោះដែរលោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់មន្ទីរពេទ្យទាំងឡាយត្រូវស្វែងយល់ពីបច្ចេកទេសព្យាបាលនៅប្រទេសជឿនលឿនបំផុតផ្នែកវេជ្ជសាស្ត្រ និងទស្សនកិច្ចសិក្សាពីមន្ទីរពេទ្យនៃប្រទេសទាំងនោះដើម្បីយកមកអនុវត្តអោយកាន់តែមានប្រសិទ្ធភាព គុណភាព កម្រឹតអតិប្បរមា។

លោករដ្ឋមន្រ្តី បានស្នើឱ្យថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ត្រូវសហការគ្នា ចូលរួមលើកតម្លៃស្ថាប័ន តាមរយៈការពង្រឹង និងរៀបចំជាសកម្មភាពដោយបុរេសកម្ម តាមដាន អភិបាលកិច្ច និងការកែលម្អគ្រប់ចំណុចដែលបានរកឃើញ ដើម្បីធានាបានប្រសិទ្ធិភាពនិងចីរភាព។ ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីក៏បានជម្រាបជូនដល់អង្គប្រជុំពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូក្រសួងសុខាភិបាល ក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧
ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានសហប្រជាជាតិទីក្រុងហ្សឺណែវបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីនិយមក៏ដូចជា​ប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិដែលវេទិកានេះក៏បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាពិតជាបាននិងកំពុងចូលរួមចំណែកក្នុងការពង្រឹង សន្តិភាព សន្តិសុខការអភិវឌ្ឍពិភពលោកទាំងមូល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម