ព័ត៌មានជាតិ
លោក សុខ សូកេន ជំរុញស្ថាប័នរដ្ឋ និងឯកជនសហការគ្នាឱ្យបានល្អក្នុងការផ្តល់សេវាដល់ភ្ញៀវទេសចរនៅខេត្តសៀមរាប
លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឲ្យមន្ទីរទេសចរណ៍ រួមទាំងអ្នកពាក់ព័ន្ធ សហការគ្នាឲ្យបានល្អក្នុងការផ្ដល់កញ្ចប់សេវាទេចរណ៍ជូនភ្ញៀវទេសចរ ដែលមកកំសាន្តក្នុងខេត្តសៀមរាប តាមរយៈការកែសម្រួលវិស័យទេសចរណ៍ឲ្យមានភាពល្អប្រសើរ និងរៀបចំទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាឲ្យបានច្រើនឡើង។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងបែបនេះ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។ លោក សុខ សូកេន បានមានប្រសាសន៍ថា ដើម្បីស្តារកំណើនទេសចរ និងការប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្តាប្រទេសនានាក្នុងសកលលោក ទាំងរយៈពេលមធ្យម ឬវែង ក្រសួងទេសចរណ៍បាននឹងកំពុងរកដំណោះស្រាយជាលក្ខណៈប្រព័ន្ធ ដើម្បីឱ្យលេចចេញនូវភាពវិជ្ជមានសម្រាប់ឆ្លើយតបទៅ នឹងបញ្ហាប្រឈមនានារបស់វិស័យឯកជន តាមរយៈការដាក់ចេញនូវចក្ខុវិស័យជាអាទិភាពសម្រាប់អនុវត្តរយៈពេល៥ឆ្នាំទៅមុខ គឺ «បង្កើន៥ និងអភិវឌ្ឍន៍៣» ដែលជាយុទ្ធសាស្ត្រគន្លឺះ សម្រាប់ដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍។

លោកបានបញ្ជាក់ថា បង្កើន៥ គឺ៖ទី១.បង្កើននូវប្រសិទ្ធភាពនៃការគ្រប់គ្រងប្រសិទ្ធនាមរបស់កម្ពុជា, ទី២.បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយ ភាពទាក់ទាញទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗ, ទី៣.បង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រង និងសម្របសម្រួលពាក់ព័ន្ធពីការធ្វើដំណើររបស់ទេសចរ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់, ទី៤.បង្កើនការអភិវឌ្ឍផលិតផលទេសចរណ៍ និងទី៥.បង្កើនការងារប្រសិទ្ធភាពនៃការអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង។

លោកបន្តថា ចំណែកការងារអភិវឌ្ឍន៍៣ រួមមាន៖ទី១.ការរៀបចំយន្តការថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិសំដៅធ្វើការគ្រប់គ្រងការងារស្នូលទាំង៥ ខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់, ទី២.អភិវឌ្ឍន៍ឌីជីថលក្នុងវិស័យទេសចរណ៍ និងទី៣.គឺការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងគុណភាព សមត្ថភាពការងារដល់មន្ត្រី ដើម្បីធានាបានការផ្តល់សេវាជូនប្រជាជន ក៏ដូចជាការពង្រឹងដល់យុទ្ធសាស្ត្រដែលបានដាក់ចេញខាងលើនេះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ទៀតថា តាមរយៈការខិតខំប្រឹងប្រែងសហការគ្នាពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បានធ្វើឱ្យវិស័យទេសចរណ៍ងើបឡើងវិញជាបណ្តើរៗ។ ជាក់ស្តែងក្នុងឆ្នាំ២០២២ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណជាង ២,៣លាននាក់ និងទេសចរជាតិ ១៣,៩លាននាក់ និងបន្តមានកំណើនទេសចរអន្តរជាតិជាង ៥លាននាក់ និងទេសចរជាតិប្រមាណ ១៨,៧៤លាននាក់ ក្នុងឆ្នាំ២០២៣កន្លងទៅ។ ជាមួយនោះ ដើម្បីចូលរួមគាំទ្រយុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ និងឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល តាមរយៈការពង្រឹង គុណភាពផលិតផល សេវាកម្មទេសចរណ៍ និងការជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ ជាពិសេសធ្វើឱ្យកម្ពុជាសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលខ្ពស់កម្រិតមធ្យម និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

បន្ថែមពីនេះលោក បានស្នើឱ្យអ្នកពាក់ព័ន្ធ ជានិយ័តករប្រតិបត្តិករទេសចរណ៍ អាជីវករ សិស្សនិស្សិត មេត្តាចូលរួមគាំទ្រយុទ្ធនាការនានារបស់រដ្ឋាភិបាល និងបន្តចូលរួមការអនុវត្តច្បាប់ “ច្បាប់ស្តីពីទេសចរណ៍និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធទេសចរណ៍”៕
ដោយ៖ គឿនវេត
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


