Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីអធិការកិច្ច ចូលរួម «កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP លើកទី៤៥» នៅប្រទេសម៉ុងហ្គោលី

បានផុស

នៅ

លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានវេទិកាយុវជន នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានអញ្ជើញដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងពិធីបើក «កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP លើកទី៤៥» ដែលរៀបចំឡើងដោយអង្គការ ICAPP និងគណបក្សប្រជាជនម៉ុងហ្គោលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ការចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP លើកទី៤៥ គឺតបតាមការអញ្ជើញរបស់ លោក Oh Seog អគ្គលេខាធិការ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល។


កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP លើកទី៤៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលីក្រោមអធិបតីភាព លោក Chung Eui-yong ប្រធានអង្គការ ICAPP និងលោក Sodbaatar Yangug អគ្គលេខាធិការនៃគណបក្សប្រជាជនម៉ុងហ្គោលី ដោយមានការចូលរួមពីសមាជិក និងសមាជិកានៃគណៈកម្មាធិការអចិន្រ្តៃយ៍នៃអង្គការ ICAPP នៅទីស្ដីការក្រសួងការបរទេស នៃប្រទេសម៉ុងហ្គោលី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម