Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះចម្បាំងរុស្ស៊ីដ៏ថ្មីសន្លាងមួយគ្រឿងតម្លៃ ៦៥លានដុល្លារ ត្រូវអ៊ុយក្រែន កម្ទេច

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Daily Mail, កងកម្លាំងអ៊ុយក្រែន បានបញ្ជូនដ្រូន Kamikaze ទៅកម្ទេចយន្តហោះចម្បាំង Su-57 ដ៏ថ្មីសន្លាងរបស់លោក វ្ល៉ាឌីមៀរ ពូទីន ហើយយន្តហោះនេះទៀតសោត មួយគ្រឿងមានតម្លៃ ៦៥លានដុល្លារ។

(រូបថត៖ e2w)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធរឿងនេះដែរ ចារកម្មយោធាទីក្រុងកៀវ បានបញ្ចេញរូបភាពផ្កាយរណបបង្ហាញពីទិដ្ឋភាព ក្រោយការវាយប្រហារកាលពីថ្ងៃសៅរ៍ទី៨ខែមិថុនា ក្នុងមូលដ្ឋានទ័ពអាកាស Akhtubinsk នៅតំបន់ Astrakhan ភាគខាងត្បូងប្រទេសរុស្ស៊ី។

(រូបថត៖ e2w)

គេដឹងថា នេះជាលើកដំបូងហើយដែលយន្តហោះចម្បាំង Su-57 ជំនាន់ទី៥ ត្រូវបានកម្ទេច និងក៏ជាលើកដំបូងដែរ ដែលបន្ទាយទ័ពអាកាស Akhtubinsk រងការវាយប្រហារ។ ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ ភាគីរុស្ស៊ី មិនទាន់ចេញបកស្រាយអ្វីទេ ពាក់ព័ន្ធការវាយប្រហារខាងលើ។

(រូបថត៖ e2w)

សូមបញ្ជាក់ថា ដើមឡើយ ទីក្រុងមូស្គូ តែងតែលើកសរសើរម្តងហើយម្តងទៀតថា Su-57 គឺជាយន្តហោះចម្បាំងល្អផ្តាច់គេលើលោក។ Su-57 មានសមត្ថភាពផ្ទុកមីស៊ីលបំបាំងកាយ ហោះបានចម្ងាយរាប់ពាន់គីឡូម៉ែត្រ ហើយ វាក៏ត្រូវបានប្រើប្រាស់ផងដែរ ដើម្បីបាញ់កម្ទេចមីស៊ីល Kh-59 និង Kh-69 របស់អ៊ុយក្រែន។

(រូបថត៖ e2w)

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី កងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងមូស្គូ ទទួលបានយន្តហោះ Su-57 ថ្មីជាង១០គ្រឿងកាលពីឆ្នាំមុន ខណៈ៧៦គ្រឿងទៀត គ្រោងផលិតនៅឆ្នាំ២០២៨៕

អត្ថបទ៖ សុខ​ សុវណ្ណ

ចុចអាន៖ លោក Macron ប្រកាសបញ្ជូនយន្តហោះចម្បាំង ទៅឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៩ វិនាទី មុន

ស្រាបៀរ Heineken® បាននាំមកនូវផលិតផលថែរក្សាស្បែក Heineken® Smootheriser ដែលមានចំនួនកំណត់មកប្រទេសកម្ពុជា​

ជីវិតកម្សាន្ដ៤១ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១ ម៉ោង មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម