Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ថា កម្ពុជាត្រូវមានសមត្ថភាពម្ចាស់ការក្នុងកម្រិតណាមួយ មិនត្រូវពឹងគេទាំងស្រុងទេ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាត្រូវតែមានសមត្ថភាពម្ចាស់ការដោយខ្លួនឯងក្នុងកម្រិតណាមួយ ដោយមិនត្រូវពឹងផ្អែកលើគេទាំងស្រុងនោះឡើយ ពោល គឺកម្ពុជាត្រូវដងដង្ហើមតាមច្រមុះខ្លួនឯងលើគ្រប់វិស័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងចេញពីពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យ លីមកុកវីង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីពេលនេះ កម្ពុជា ត្រូវតែមានឯករាជ្យភាពដោយខ្លួនឯង ពោលគឺដកដង្ហើមតាមច្រមុះខ្លួនឯងលើគ្រប់វិស័យ ដោយមិនពឹងផ្អែកលើប្រទេសដទៃឡើយ។ ក្នុងន័យនេះ សម្ដេចធិបតី បញ្ជាក់ ថា មិនមែនកម្ពុជា ត្រូវនៅតែឯងក្នុងភាពឯកោទេ។ ផ្ទុយទៅវិញ កម្ពុជា ក៏នៅតែបន្តកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរបទពិសោធទៅវិញទៅមកជាមួយប្រទេសជាមិត្តទាំងអស់ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។

សម្ដេចធិបតី លើកឡើងដូច្នេះថា៖ «ពិតណាស់ ប្រទេសយើងមិនអាចនៅឯកោទេ យើងត្រូវសហប្រតិបត្តិការ យើងត្រូវរៀន យើងត្រូវច្បាមយកបន្ថែម ការផ្លាស់ប្ដូរបទពិសោធជាមួយប្រទេសផ្សេងៗ តែងត្រូវធ្វើជាប់ជាប្រចាំ ប៉ុន្តែសមត្ថភាពក្នុងការធានាម្ចាស់ការ នៅក្នុងកម្រិតណាមួយ ត្រូវតែមាន មិនអាចពឹងគេទាំងស្រុងនោះទេ»

ការលើកឡើងបែបនេះ សម្ដេចធិបតី ចង់សំដៅដល់ការពង្រឹងធនធានមនុស្សរបស់កម្ពុជាកាន់តែខ្លាំង ដើម្បីប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗ ក៏ដូចជាដើម្បីបម្រើឱ្យប្រយោជន៍ ដោយមិនពឹងផ្អែកគេ ក៏អាចឱ្យយើងរស់បាន។ សម្ដេចធិបតី ចាត់ទុកការពង្រឹងលើធនធានមនុស្ស គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៧ នាទីutes មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា៣ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម