Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្ដ្រា ប្រគល់រទះរុញចំនួន៤០ ដល់មន្ទីរពេទ្យបង្អែកស្រុកចំនួន៤ នៅខេត្តក្រចេះ

បានផុស

នៅ

រទេះរុញចំនួន ៤០ ត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមនឹងលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកចំនួន ៤ នៅខេត្តក្រចេះ តាមរយៈប្រធានក្រុមការងារចុះមូលដ្ឋានស្រុកនិងអភិបាលនៃគណៈអភិបាលនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ។ នេះជាលើកទី២ ដែលលោកប្រធានក្រុមការងារនិងលោកអភិបាល នៃគណៈអភិបាលខេត្តបានផ្តល់ជូន និងបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំជាតិនិងថ្នាក់ដឹកនាំខេត្តក្រចេះចំពោះវិស័យសុខាភិបាល និងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកកម្ពស់គុណភាពសេវាសុខាភិបាលដែលត្រូវបានលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាជាវិធានការគន្លឹះមួយក្នុងចំណោមវិធានការគន្លឹះទាំង ៥ របស់រាជរដ្ឋាភិបាលកម្ពុជាដែលដាក់ចុះដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ វិធានការគន្លឹះ ៤ ទៀតរួមមាន៖ ការពង្រឹងសមត្ថភាពរដ្ឋបាល សាធារណៈ, ការលើកកម្ពស់គុណភាពអប់រំ, ការពង្រឹងការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព និងការពង្រឹងនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថាការផ្តល់រទេះរុញដល់មន្ទីរពេទ្យបង្អែកស្រុកទាំង ៤ រួមមានស្រុកស្នួល ស្រុកសំបូរ ស្រុកព្រែកប្រសព្វ​ និងស្រុកឆ្លូង ជាអំណោយសប្បុរសធម៌របស់សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍន៍នៅកម្ពុជាដែលមានលោកស្រី ខា ឡេង ជាប្រធានសមាគម ដើម្បីបង្កើនប្រសិទ្ធភាពនិងគុណភាពក្នុង ការផ្តល់សេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់សម្រួលការធ្វើដំណើរសម្រាប់អ្នកជំងឺដែលមានពិការភាព និងពិបាកធ្វើដំណើរ។ 

ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងអាជ្ញាធរស្រុកទាំង ៤ បានថ្លែងអំណរគុណចំពោះទឹកចិត្តនិងការគាំទ្ររបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារ ដែលបានផ្តល់នូវការគាំទ្រ​ លើកទឹកចិត្តមន្ត្រីនៃមន្ទីរសុខាភិបាលនិងមន្ទីរពេទ្យនានាក្នុងខេត្ត ដោយស្នើឱ្យយកចិត្តទុកដាក់លើការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពដល់បងប្អូនប្រជាពលរដ្ឋព្រមទាំងចូលរួមគាំទ្រសម្ភារផ្សេងៗដើម្បីប្រើប្រាស់តាមតម្រូវការ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ វិនាទី មុន

កម្ពុជា ផ្ដល់ជំនួយ១០ម៉ឺនដុល្លារ និងបញ្ជូនមន្ត្រីសង្គ្រោះ២រូប ដើម្បីជួយមីយ៉ាន់ម៉ា ដែលរងគ្រោះរញ្ជួយដី

ព័ត៌មានជាតិ៧ នាទីutes មុន

អ្នកវិភាគ៖ ជំនួយរបស់កម្ពុជាជួយដល់មីយ៉ាន់ម៉ា គឺបង្ហាញស្មារតីសាមគ្គីភាព និងជួយគ្នាក្នុងគ្រាអាសន្ន

កីឡា៧ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀងបន្ត​ឈរកំពូល​តារាង ខណៈ វិសាខា បន្ត​កំណត់​ត្រា​មិន​ចាញ់​របស់​គ្រូ​ថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច២២ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

Sokha Hotels

ព័ត៌មានពេញនិយម