Connect with us

ព័ត៌មានអន្ដរជាតិ

ជាង១០០ទីតាំង នៅកូរ៉េខាងត្បូង រងការគំរាមបំផ្ទុះគ្រាប់បែក

បានផុស

នៅ

តាមការចុះផ្សាយរបស់ Yonhab, ប៉ូលិសបានបើកការស៊ើបអង្កេត បន្ទាប់ពីមានអ៊ីមែលគំរាមកំហែងបំផ្ទុះគ្រាប់បែក ត្រូវបានផ្ញើទៅកាន់ស្ថាប័នរដ្ឋជាង ១០០កន្លែង នៅថ្ងៃសុក្រទី១៤ខែមិថុនា ប៉ុន្តែប៉ូលិសមិនបានរកឃើញគ្រឿងផ្ទុះណាមួយនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្វែងរក​ត្រូវ​បាន​ធ្វើ​ឡើង​នៅទីតាំងនានា​ដូច​ជាអាកាសយានដ្ឋាន, ​សាកលវិទ្យាល័យ​ជាតិ Pusan, ​​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ជាតិ Pusan ​​និង​មន្ទីរពេទ្យ Ulsan University ប៉ុន្តែ​មិន​មាន​វត្ថុ​គ្រោះថ្នាក់ណាមួយ​ត្រូវ​បាន​រក​ឃើញ​ទេ។


ប៉ូលិស​សង្ស័យ​ថា ការ​គំរាម​នេះ​ទំនង​ជាការ Prank ប៉ុណ្ណោះ ហើយ​កំពុង​តាម​ដានរក​អ្នក​ផ្ញើ​អ៊ីមែល ខណៈក្រុមមន្ត្រីបានឱ្យដឹងថា ក៏មានការគំរាមកំហែងគ្រាប់បែកតាមអ៊ីមែលស្រដៀងគ្នានេះ ផ្ញើទៅកាន់ប្រទេសឥណ្ឌាក្នុងខែមករា និងឧសភាឆ្នាំនេះផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម