ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ស្នើ មន្ត្រី បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើការងារចុះបញ្ជិកាឱសថ និងឧបករណ៍បរិក្ខារពេទ្យ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើ ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រី នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងទាំងអស់ បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពិនិត្យ និងអនុវត្តលើកិច្ចការងារចុះបញ្ជិកាឱសថ ឧបករណ៍បរិក្ខារពេទ្យ និងការចុះប្រវេទន៍គ្រឿងសម្អាង និងជំរុញការឆ្លើយតបឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ព្រមទាំងពង្រឹងការងារនិយ័តកម្មឱ្យបានល្អប្រសើរថែមទៀត។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យត្រួតពិនិត្យបន្ថែមលើការផ្តល់អាជ្ញាប័ណ្ណ បន្តសុពលភាពអាជ្ញាប័ណ្ណគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណផលិតផល គ្រឿងសម្អាង មជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងការចុះត្រួតពិនិត្យផ្ទាល់នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាន ដើម្បីវាយតម្លៃផ្តល់វិញ្ញាបនបត្របញ្ជាក់គោលការណ៍អនុវត្តអនាម័យល្អ។
នៅក្នុងជំនួបសំណេះសំណាល ពិនិត្យវឌ្ឍនភាព និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង កាលពីរសៀលថ្ងៃទី ១៤ មិថុនា លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ជាគន្លឹះសំខាន់ៗ ជូនថ្នាក់ដឹកនាំ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង ដើម្បីពង្រឹងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល សំដៅចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ស្នើឱ្យនាយកដ្ឋាន យកចិត្តទុកដាក់ក្នុងការតាមដាន និងធ្វើបច្ចុប្បន្នភាព នៃបញ្ជីឱសថសារវន្ត ក្នុងករណីចាំបាច់ ក៏ដូចជាពង្រឹងការងារគ្រប់គ្រងឱសថ នៅតាមគ្រប់បណ្តាសេវាសុខាភិបាលសាធារណៈ ដើម្បីពង្រឹង និងលើកកម្ពស់គុណភាពសេវាសុខាភិបាល៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៥ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


