សេដ្ឋកិច្ច
កម្ពុជាស្វាគមន៍ការបណ្តាក់ទុនរកស៊ីរបស់ចិន ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មស្វាគមន៍បណ្តាក្រុមហ៊ុនធំៗរបស់ចិនដែលកំពុងធ្វើការសិក្សាលើឪកាសវិនិយោគនៅកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេរភាគី និងពហុភាគីដែលកម្ពុជាមាន។

ការលើកឡើងបែបនេះធ្វើឡើងក្នុងជំនួបរវាងលោកលីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រវាងបណ្តាក្រុមហ៊ុនចិនចំនួន៤ រួមាន ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ក្រុមហ៊ុន Chengdu Jiaolong Industry Port ក្រុមហ៊ុន Shanghai Minmetals Development Ltd. និង Donghao Lansheng (Group) Co., Ltd.កាលពីថ្ងៃទី១៧ ខែមិថុនានៅទីស្តីការក្រសួង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។
លោក ឡោកពិសិដ្ឋ បានស្វាគមន៍ចំពោះវត្តមានរបស់ក្រុមធុរជនរបស់ក្រុមហ៊ុនខាងលើ និងបានជម្រាបជូនអំពីសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន រួមមាន ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េ អេម៊ីរ៉េតអារ៉ាប់រួម និងកិច្ចព្រមព្រៀងអាសិប ជាដើម។
លោកបានបន្ថែមថា៖« ច្បាប់ស្តីពីវិនិយោគថ្មីដែលបានផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន ព្រមទាំងបានថ្លែងអំណរគុណដល់ក្រុមធុរជនខាងលើសម្រាប់ជំនួបដ៏មានអត្ថន័យនេះ និងបានលើកទឹកចិត្តឱ្យបន្តកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្មបន្ថែមទៀត»។

ជាមួយគ្នានោះដែរ បណ្តាក្រុមធុរជនរបស់ក្រុមហ៊ុនខាងលើ បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនបានចូលជួបសម្តែងការគួរសម និងពិភ្សាការងារដោយផ្ទាល់ ។
ក្នុងរយៈពេល២ ខែដើមឆ្នាំ ២០២៤ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា-ចិន មានទឹកប្រាក់ប្រមាណ ២,២ ពាន់លានដុល្លារ កើនឡើងជិត ៣០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះទឹកប្រាក់ដែលចិននាំមកកម្ពុជាបានគ្របដណ្តប់ជិត ៩០ ភាគរយនៃទឹកប្រាក់សរុប។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ទិន្នន័យកត់ត្រាដោយ GDCE ឱ្យដឹងថា ចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយចន្លោះពីខែមករា-ខែកុម្ភៈ ឆ្នាំ ២០២៤ ការនាំចេញ នាំចូលទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ២,២ ពាន់លានដុល្លារ កើនឡើង ២៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមាន ១,៧ លានដុល្លារ។ ក្នុងចំនួននេះ គឺទំនិញកម្ពុជានាំទៅចិន ២២៧,៧៥ លានដុល្លារ កើន ១៥ ភាគរយ ខណៈទំនិញចិននាំមកកម្ពុជាមានប្រមាណ ១,៩៧ ពាន់លានដុល្លារ កើន ៣០,៨ ភាគរយ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


