ព័ត៌មានជាតិ
តំណាងកម្មករនិយោជិត៥ម៉ឺននាក់ព្រមានតវ៉ាទ្រង់ទ្រាយធំដើម្បីស្នើសុំបិទការិយាល័យអង្គការសង់ត្រាល់នៅកម្ពុជា
សហជីពតំណាងកម្មករនិយោជិត ៥ម៉ឺននាក់ ព្រមានធ្វើការតវ៉ាទ្រង់ទ្រាយធំនៅមុខការិយាល័យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «សង់ត្រាល់ » និងនៅមុខក្រសួងមហាផ្ទៃ ដើម្បីស្នើសុំបិទការិយាល័យរបស់សង់ត្រាល់ បើអង្គការនេះមិនកែប្រែខ្លឹមសារក្នុងរបាយការណ៍របស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

ការព្រមាននេះធ្វើឡើងពេលសហពន្ធ័សហជីពមូលដ្ឋាន ៤០នាក់ ដែលតំណាងកម្មករ និយោជិត ៥ម៉ឺននាក់ នៃ៥០រោងចក្រ បានដាក់លិខិតស្នើសុំទៅការិយាល័យអង្គការសង់ត្រាល់ នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ ដើម្បីឱ្យអង្គការនេះ កែសម្រួលខ្លឹមសារ ក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤។
លោក អ៊ុន ដារ៉ា អនុប្រធាន និងជាអ្នកនាំពាក្យ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ប្រាប់ថា ក្នុងករណីមិនមានកែសម្រួលរបាយការណ៍តាមការស្នើសុំទេ សហជីពមូលដ្ឋាន ដែលមានសមាជិក ៥ម៉ឺននាក់ មកពី៥០រោងចក្រ នឹងសរសេរលិខិតទៅម្ចាស់ជំនួយ និងក្រសួងមហារផ្ទៃ ដើម្បីធ្វើការពិនិត្យពីការអនុលោមភាព នៃលក្ខន្តិកៈរបស់ សង់ត្រាល់ និងការអនុលោមភាពច្បាប់នានានៅកម្ពុជា ហើយចុងក្រោយ និងប្រមូលផ្ដុំកម្មករ និយោជិត ដើម្បីធ្វើការតវ៉ាទ្រង់ទ្រាយធំនៅមុខ ការិយាល័យ សង់ត្រាល់ និងក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឲ្យបិទការិយាល័យ របស់សង់ត្រាល់តែម្តង។

លោកថា របាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ «សង់ត្រាល់ » កំពុងបង្កើតភាពវឹកវរ បង្កឱ្យមានបញ្ហាញុះញង់ ធ្វើឱ្យមានសង្គ្រាមរវាងសហជីព និងសហជីពកើតឡើង និងកំពុងបំភាន់ព័ត៌មានធ្វើឱ្យអ្នកវិនិយោគភ័យខ្លាច។ របាយការណ៍របស់សង់ត្រាល់ មិនឆ្លុះបញ្ចាំងការពិត និងគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល។

លោក អ៊ុន ដារ៉ា បន្តថា ខ្លឹមសារនៃរបាយការណ៍របស់អង្គការសង់ត្រាល់ បានធ្វើឱ្យមានការយល់ច្រឡំថា សិទ្ធិសេរីភាពសហជីពនៅកម្ពុជាកំពុងមានការរើសអើង។ មិនតែប៉ុណ្ណោះ របាយការណ៍នោះ មានចេតនាធ្វើឱ្យអ្នកបញ្ជាទិញផ្លាស់ប្តូរចេញពីកម្ពុជា ព្រោះយល់ច្រឡំថានៅកម្ពុជាបាត់បង់សេរីភាព និងត្រូវបានបំភ័យដល់កម្មករ និយោជិត។

លោកបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាជាតំណាងកម្មករ-និយោជិត មានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីផលប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍របស់កម្មករ ទើបយើងខ្ញុំស្នើសុំដោយទទូចដល់លោកនាយក សង់ត្រាល់ ដើម្បីធ្វើការកែសម្រួលរបាយការណ៍របស់ខ្លួនឡើងវិញ ដោយបង្ហាញនូវសមិទ្ឋិផលវិជ្ជមានជាច្រើន ដែលជាវឌ្ឍនភាពលក្ខខណ្ឌការងាររួមរបស់កម្មករនិយោជិត និងសហជីពនៅកម្ពុជា»។

អ្នកនាំពាក្យ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ស្នើសុំឱ្យអង្គការសង់ត្រាល់កែរសម្រួលខ្លឹមសារក្នុងរបាយការណ៍កាលពីថ្ងៃទី ៤ ខែមិថុនា ជាបន្ទាន់ ព្រោះខ្លឹមសារនោះ ផ្ទុយទាំងស្រុងទៅនឹងសភាពជាក់ស្តែង និងមិនរំលេចទាល់តែសោះ នូវសមិទ្ឋិផលវិជ្ជមានជាច្រើន ដែលជាវឌ្ឍនភាពលក្ខខណ្ឌការងារ រួមរបស់កម្មករនិយោជិត និងសហជីពនៅកម្ពុជា៕




-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


