ព័ត៌មានជាតិ
អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់
តាមរយៈគេហទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៩ ខែមិថុនា លោកស្រី ឃុន ណៃហៀក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរងក្រសួងការងារ បានសរសេរថា កម្ពុជា គឺជាឋានសួគ៌របស់សហជីព ដែលមានសហជីព ចំនួនប្រមាណជាង ៦ពាន់សហជីព បាននិងកំពុង អនុវត្តសិទ្ធិសេរីភាព ខ្លួន យ៉ាងពេញលេញអនុលោមតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងបទដ្ឋានការងារអន្តរជាតិ។ អ្នកនាំពាក្យរងរូបនេះ បង្ហោះដូច្នេះ គឺតបទៅកាន់វិទ្យុអាស៊ីសេរី ដែលផ្សាយចោទប្រកាន់ថា សហជីពនៅកម្ពុជា មិនទទួលបានសិទ្ធិសេរីភាព។

អនុរដុ្ឋលេខាធិការ និងជាអ្នកនាំពាក្យរងទី១រូបនេះ លើកឡើងថា បើសហជីពទទួលរងនូវការបំបិទសិទ្ធិសេរីភាព នោះប្រាកដជាគ្មានចំនួនសហជីពដ៏ច្រើនសន្ធឹក អាចបង្កើតនៅកម្ពុជាបានឡើយ។ អ្នកនាំពាក្យរងសរសេរដូច្នេះ ៖« បើសិនជាសហជីពពិតជាមិនទទួលបានសិទ្ធិសេរីភាពមែននោះ ពិតជាមិនមាន ចំនួនសហជីពដ៏ច្រើនអាចបង្កើត និងអនុវត្តនូវសិទ្ធិសេរីភាពយ៉ាងពេញលេញតាមច្បាប់នោះឡើយ»។

លោកស្រី ឃុន ណៃហៀក អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាប់ទៅកាន់វិទ្យុអាស៊ីសេរីថា គួរយល់ដឹងឱ្យច្បាស់ថា អ្វីដែលជាសកម្មភាពសហជីព ហើយអ្វីដែលជាការប្រព្រឹត្តខុសច្បាប់របស់បុគ្គលដែលជាសហជីព។
លោកស្រីអ្នកនាំពាក្យរង ក៏ប្រាប់ឱ្យវិទ្យុនេះត្រូវរៀនទទួលស្គាល់ការពិត នៃការវិវត្តន៍រីកចម្រើននៃអង្គការវិជ្ជាជីវ: និងការធានាការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវ:នៅកម្ពុជា ចៀសវាងការចេញរបាយការណ៍ណាមួយដែលអាចនឹងប្រឈមផ្លូវច្បាប់៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២២ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C